មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករះម៉ូតូ និងរថយន្ត រងរបួសធ្ងន់ និងស្រាល ៤នាក់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនដូចហោះ បានរេចង្កូត ទៅបុកម៉ូតូដែលធ្វើដំណើរបួនគ្រឿង ហើយបន្តទៅបុករថយន្តមួយគ្រឿង ដែលម្ចាស់ចតចោលនៅលើដងផ្លូវ បណ្តាលឲ្យ មនុស្សរងរបួសធ្ងន់ស្រាល បួននាក់ ទើបទៅមុខលេងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ០០នាទីយប់ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅខាងលិច វិមានឯករាជ្យ នៅ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយ គ្រឿង ម៉ាក ហាយព្រីត ពាក់ស្លាកលេខ ភ្នំពេញ 2AB-1990 ចេញពីម្តុំមាត់ទន្លេ ពីកើតទៅលិច លុះមកដល់ផ្លូវព្រះសីហនុ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយ បុរសម្នាក់ រងរបួសស្រាល ហើយរថយន្តបង្ក មិនបានឈប់ទេ ព្យាយាមបើករត់គេច មកដល់ផ្លូវត្រសក់ផ្អែម នៅក្បែរ ខារាអូខេ ហ្សង់អាលេហ្សេ ក៏ជ្រុលទៅបុកម៉ូតូមួយ គ្រឿងទៀត ជិះដោយបុរសម្នាក់ នៅលើដងផ្លូវ បណ្តាលឲ្យរងរបួសស្រាល ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ តាមព្យាយាមរត់គេចទៅមុខទៀត ភ្លាមៗនោះអ្នកធ្វើដំណើរនៅលើដងផ្លូវ បានឃើញនាំគ្នាដេញតាម ធ្វើឲ្យម្ចាស់ រថយន្តបង្កភ័យចេះតែបើករថយន្តរត់ មកដល់ផ្លូវ ១៨២ នៅស្តុបផ្សារដេប៉ូ បានបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូប៉ោងមុខមួយចំហៀង ធ្ងន់ ហើយរថយន្តបានព្យាយាមរត់គេច មកដល់ចំណុចខាងលិចផ្សារដេប៉ូ ប្រមាណជា ២០០ម៉ែត្រ បានបុកម៉ូតូមួយ គ្រឿងទៀតបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ជើងខាងឆ្វេង ដាច់ម្រាម ៣ ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ ហើយម្ចាស់រថយន្តបង្ក រិតតែភ័យបានព្យាយាមរត់ទៅមុខទៀត ភ្លាមៗនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅភូមិសាស្ត្ររបស់ខ្លួន ក៏បានប្រទះឃើញ ដេញជាមួយប្រជាជន ធ្វើម្ចាស់រថយន្តរឹតតែ ភ័យមួយកំរឹតថែមទៀត បានព្យាយាមបើក រត់ មកដល់ចំណុចផ្លូវ ២៦១ ខាងត្បូង អធិការដ្ឋាន នគរបានខណ្ឌទទួលគោគ នៅក្នុងសង្កាត់បឹងសាទ្បាង បានរេចង្កូតទៅ បុករថយន្តមួយគ្រឿងទៀត ម៉ាកបាទ្បែន ដែលម្ចាស់ចតចោលនៅលើចិញ្ចើមផ្លូវ បញ្ច្រាស់ទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យ រថយន្តបាទ្បែនខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះប្រជាពលរដ្ឋបានយក ដំថ្មគប់កម្ទេចរថយន្តដែលបង្កស្ទើរខូចខាតទាំងស្រុង តែសំណាងល្អម្ចាស់រថយន្តមិន រងរបួស ត្រូវបានប្រជាពលរដ្ឋចាប់ម្ចាស់ រថយន្តបង្កបាននិងប្រគល់ជួនសមត្ថកិច្ចផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ច ខណ្ឌទទួលគោក បានទំនាក់ទំនង ទៅសមត្ថកិច្ច ខណ្ឌចំការមន ដើម្បីយករថយន្តបង្ក ទៅរក្សាទុករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុករះម៉ូតូ និងរថយន្ត រងរបួសធ្ងន់ និងស្រាល ៤នាក់ ស្រវឹងស្រាបើករថយន្តបុករះម៉ូតូ និងរថយន្ត រងរបួសធ្ងន់ និងស្រាល ៤នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.