មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងសារបើករថយន្តបុកក្បាលនាគចែកផ្លូវក្រឡាប់ផ្ងាជើងច្រងាង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ទើបតែចេញពីហែក្បួនគណបក្ស បើករថយន្ត លឿនពេក ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រថយន្តក្រទ្បាក់ផ្ងាជើង ទ្បើងលើ ចំណែកម្ចាស់រថយន្តបង្ក រងរបួស បែកក្បាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុបណានជីង ក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ  បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក សឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9773 ស្រវឹងស្រាជោកជាំ ទើបតែចេញពីដង្ហែក្បួន គណបក្ស តាមបណ្តោយផ្លូវ ១២៨ (ផ្លូវកម្ពុជា ក្រោម) ទិដៅពីកើតទៅលិច ក្នុងស្ថានភាព ស្រវឹង លុះមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឺង បណ្តាលបាក់អស់មួយកង់ ចំណែករថយន្តក្រទ្បាប់ផ្ងាជើងច្រង៉ាង ភ្លាមៗនោះម្ចាស់រថយន្តបានលូនចេញ ពីរថយន្ត បណ្តាលឲ្យរងរបួសបែកក្បាល ហើយត្រូវបានប្រជាជនឃាត់ខ្លួនជូនសមត្ថកិច្ចផងដែរ ចំណែករថយន្តបង្ក ខូចខាតស្ទើរ ទាំងស្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវ គោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ សហការី
ស្រវឹងសារបើករថយន្តបុកក្បាលនាគចែកផ្លូវក្រឡាប់ផ្ងាជើងច្រងាង ស្រវឹងសារបើករថយន្តបុកក្បាលនាគចែកផ្លូវក្រឡាប់ផ្ងាជើងច្រងាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.