មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូចេញពីដើរលេងត្រឡប់មកផ្ទះវិញត្រូវជនសង្ស័យពីរនាក់ឆក់យកកាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ និងស្រាល ៣នាក់

ភ្នំពេញ៖ ម្តាយនិងកូនប្រុសស្រី៣នាក់ ជិះចេញពីដើរលេងផ្សារអ៊ីអន គោលបំណង ត្រទ្បប់ទៅផ្ទះ ត្រូវបានជនសង្ស័យមានគ្នា ពីរនាក់ បើកម៉ូតូមកពីក្រោយ ធ្វើសកម្មភាព ឆក់កាបូបមិនបានសំរេចបណ្តាលឲ្យដួល រងរបួសធ្ងន់ និងស្រាលទាំង ៣នាក់។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៩ នឹង ៥០នាទីយប់ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅខាងលិចស្តុបទេពផន ប្រមាណជា ១០០ម ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនរងគ្រោះទី១ ជាម្តាយមានឈ្មោះ តាំង លាង អាយុ ៤៥ ឆ្នាំ មុរបរ មេផ្ទះ ស្នាក់នៅ ផ្ទះលេខ ៧១ មុខផ្សារហេលី នៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះទី ២ ជាកូន ឈ្មោះ​ ទេ ពី ភេទ ស្រីអាយុ ១៥ មុខរបរ សិស្ស ស្នាក់នៅជាមួយគ្នា។ ចំណែកកូនប្រុសតូច មិនបានស្គាល់ឈ្មោះទេ។
យោងតាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ម្តាយ និងកូនប្រុសស្រីពីរនាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5794 បានចេញពីដើរលេង នៅផ្សារ (អីអន) គោលបំណងជិះទៅផ្ទះវិញ តាមផ្លូវលខ ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូគ្រឿងមិនចាំម៉ាក និងស្លាកលេខ មកពីក្រោយ ហើយធ្វើសកម្មភាពឆក់ កាបូបស្ពាយ ពីរូបគាត់ដែលសៀត នៅខាងក្រោយខ្នងកូនរបស់គាត់ តែមិនបានសំរេច ដោយសាគាត់ឃើញទាន់ បណ្តាលឲ្យរូបគាត់ និងកូនប្រុសស្រីពីរនាក់ ទៀត ដួលបោកនឹងថ្នល់រងរបួស កូនស្រី គាត់ម្នាក់ត្រូវជើងម្ខាងធ្ងន់ ចំណែករូបគាត់ និងកូនប្រុសម្នាក់រងរបួសស្រាល ភ្លាមៗនោះ ត្រូវបានរថយន្តគ្លីនីកឯកជនដឹងយកសង្គ្រោះភ្លាមៗដែរ ចំណែកជនសង្ស័យឃើញសភាព មិនស្រួលបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានប្រគល់ម៉ូតូឲ្យជនរងគ្រោះ ជាម្តាយជិះត្រទ្បប់យកទៅផ្ទះវិញបាត់ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ៕ ស៊ីន កុសល
ជិះម៉ូតូចេញពីដើរលេងត្រឡប់មកផ្ទះវិញត្រូវជនសង្ស័យពីរនាក់ឆក់យកកាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ និងស្រាល ៣នាក់ ជិះម៉ូតូចេញពីដើរលេងត្រឡប់មកផ្ទះវិញត្រូវជនសង្ស័យពីរនាក់ឆក់យកកាបូបមិនបានសម្រេចដួលរងរបួសធ្ងន់ និងស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.