មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ការបូបមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យុវជនពីរនាក់ ជិះមូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ការបូប ពីជនរងគ្រោះ ដែលជិះម៉ូតូនៅដងផ្លូវស្របទិសដៅគ្នា មិនបានសំរេច ហើយរត់គេចខ្លួន ត្រូវបានអ្នក ឃើញហេតុការណ៍ ដេញតាមទាន់ កាលពី វេលាម៉ោង ៧ នឹង ២០នាទីយប់ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ សហពន្ធរុស្ស៊ី ខាងលិចស្ពានអាកាសធ្វើថ្មី នៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១ មានឈ្មោះ ព្រំចាន់ វុត្ថា ភេទប្រុស អាយុ ២០ មុខរបរ ធ្វើរោងការ ស្នាក់នៅក្រោយប៉ុស្តិ៍ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី ២ មានឈ្មោះ ម៉ា នា រ៉ូ​ ភេទ ប្រុស អាយុ ១៨ មុខរបរមិនពិតប្រាកដ ស្នាក់ នៅម្តុំវត្តឈូកវ៉ា ក្នុងសង្កាត់គោករការ ខណ្ឌព្រែកភ្នៅ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពពីអ្នកឃើញហេតុ និងបាន ដេញតាម បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញ​ បុរសម្នាក់រួមដំណើរ និងស្ត្រី វ័យចំណាស់ម្នាក់ បើកម៉ូតូមួយគ្រឿង មិនចាំម៉ាក ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យពីរនាក់ជិះ ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-4306 ជិះមកពីក្រោយ ស្របទិសដៅគ្នា បានធ្វើសកម្មភាពឆក់ការបូបពីស្ត្រីម្នាក់ មិនបានសំរេច ព្រោះជនរងគ្រោះដឹងខ្លួនទាន់ ។ ភ្លាមៗនោះរូបគាត់ឃើញ សភាពបែបនេះ បានស្រែកថាចោរៗ និងបានជិះដេញតាម ពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យ ជិះម៉ូតូរត់ គេចខ្លួនមកដល់ចំណុច កន្លែងលក់សាច់ឆ្កែ មួយកន្លែងនៅផ្លូវ ៣៧១ ជាប់រោងចក្រ (វ៉ាយរ៉ូលែត) កែងនិងផ្លូវ ២០០៤ ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអ្នក ធ្វើដំណើរ តាមផ្លូវម្នាក់ទៀត ឃើញហេតុការណ៍នេះ ក៏បានបើករថយន្តបំបុកពីក្រោយ ធ្វើឲ្យជន សង្ស័យដួលបោកនឹងថ្នល់រងរបួសស្រាល ហើយត្រូវបានប្រជាពលរដ្ឋចាប់បានភ្លាមៗ នៅកន្លែងផងដែរ។ចំណែកអ្នកបើករថយន្តបុកជនសង្ស័យមិនឈប់នៅកន្លែងនោះទេ បានបើករថយន្តបន្តដំណើរទៅបាត់ស្រមោល នៅតែបុរសម្នាក់ដែលជិះម៉ូតូដេញតាមនៅនិងកន្លែងកើតហេតុប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ និងបុរស ម្នាក់ ដែលជិះម៉ូតូដេញនៅក្នុងហេតុការណ៍ នេះ ត្រូវសមត្ថកិច្ចយកមកសួរនាំនៅប៉ុស្តិ៍នគរ បាលរដ្ឋបាល សង្កាត់ទឹកថ្លា ដើម្បីសួរ ព័ត៌មានបន្ថែមទៀត និងធ្វើកំណត់ហេតុ បញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការ ដើម្បីចាត់ការបាននីតិវិធីច្បាប់។ចំណែជនរងគ្រោះមិនបានមកដាក់បណ្តឹងនោះទេ៕ ស៊ីន កុសល
ឆក់ការបូបមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន ឆក់ការបូបមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.