មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកម៉ូតូឆ្លងផ្លូវរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន មកដល់ផ្លូវបំបែកជាបួន មិនបង្អង់ល្បឿន ជ្រុលទៅបុកម៉ូតូកំពុងជិះឆ្លងផ្លូវពេញទំហឹង បុើងប្រមាណជាង ៥ម៉ែត្រ រងរបួសធ្ងន់ ទាំងពីរនាក់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅមុខមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត មួយគ្រឿង ម៉ាក ហាយទ្បេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-6078 តាមបណ្តោយផ្លូវ ១៩៨៦ ទិដៅពីកើតទៅលិច លុះមកដល់ផ្លូវបំបែក ជាបួន ចំណុចកើតហេតុខាងលើ បានជ្រុល ទៅបុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-6630 ជាប្រភេទ ម៉ូតូសន្តោងរឺម៉ក ជិះដោយបុរស ពីរនាក់ តាមបណ្តោយផ្លូវ ១០១១ ទិសដៅពី ជើងទៅត្បូង បានបុកពេញទំហឹង បណ្តាល ឲ្យម៉ូតូនិងជនរងគ្រោះ បុើងប្រមាណ ជាង ៥ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តគ្លីនីកឯកជនរស្មី ដឹកយកទៅ សង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បាន ព្យាយាមបើករត់គេច មកចូលផ្ទះសំណាក់ (មូនមរកត) នៅខាងលិចកន្លែងកើតហេតុ ប្រមាណជាង ២០០ម៉ែត្រ ត្រូវបានប្រជាជន ដេញចាប់បានទាំងតៃកុង និងរថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែង យករថយន្ត និង ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើករថយន្តបុកម៉ូតូឆ្លងផ្លូវរងរបួសធ្ងន់ពីរនាក់ ស្រវឹងស្រាបើករថយន្តបុកម៉ូតូឆ្លងផ្លូវរងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.