មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខ្ចីម៉ូតូមិត្តភក្តិចូលខារ៉ាអូខេត្រូវចោរកាច់.ក យកទៅបាត់

ភ្នំពេញ៖ បុរសម្នាក់នាំមិត្តភក្តិស្រីពីរនាក់ ចូលច្រៀងខារ៉ាអូខេស្វ៊ីក បានផ្ញើម៉ូតូត្រឺមត្រូវ មានសន្តិសុខយាម ខណៈសន្តិសុខងោក មួយភាំង ត្រូវចោរកាច់កយកម៉ូតូទៅបាត់។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ២ នឹង ១០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ នៅចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពពីជនរងគ្រោះមានឈ្មោះ យ៉ន ស៊ាង ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ធ្វើការក្នុងហាងកាត់ដេរជាមួយបង ស្នាក់នៅ ក្រោយសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តស្រីពីរនាក់ បានបើកម៉ូតូ ឌ្រីមសង់ ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-0579 ឌុបមិត្តភក្តិចូលមក ច្រៀង ក្នុងខារ៉ាអូខេស្វីត លក្ខណៈគ្រួសារ តាំងពីរម៉ោង ១០ នឹង ២០នាទី ដោយមាន សន្តិសុខអ្នកកឹបសំបុត្រម៉ូតូត្រឹមត្រូវ លុះចេញមកវិញ រកម៉ូតូជិះត្រឡប់ទៅផ្ទះវិញ មិនឃើញ ក៏សួរសន្តិសុខថា ម៉ូតូខ្ញុំនៅឯណា បែរជាសន្តិសុខឆ្លើយថា ចោរកាច់ក៏យកទៅ បាត់ហើយ ព្រោះគាត់ងោកមួយភាំង ក្រោយពីបាត់ម៉ូតូហើយ ជនរងគ្រោះបានសួរ មេការឆ្លើយថា មិនទទួលខុសត្រូវទៅវិញ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទឹកថ្លា ឲ្យសមត្ថកិច្ចជួយ អន្តរាគមន៍។ ស៊ីន កុសល
ខ្ចីម៉ូតូមិត្តភក្តិចូលខារ៉ាអូខេត្រូវចោរកាច់.ក យកទៅបាត់ ខ្ចីម៉ូតូមិត្តភក្តិចូលខារ៉ាអូខេត្រូវចោរកាច់.ក យកទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:02:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.