បើករថយន្តបត់ស្តាំមិនប្រយ័ត្នកៀរម៉ូតូរងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ស្តាំមិនប្រយ័ត្នកៀរម៉ូតូរងរបួសស្រាល

ភ្នំពេញ៖ ស្ត្រីម្នាក់ស្រវឹងស្រា បើករថយន្ត បត់ស្តាំខ្វះការប្រុងប្រយ័ត្ន កៀរម៉ូតូដែលជិះ ស្របទិសដៅគ្នា បណ្តាលឲ្យដួលរងរបួស ស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ ស្តុបណានជីង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រី ស្រវឹងស្រាម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកទ្បិចសុីស RX-300 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AQ-6056 តាមបណ្តោយផ្លូវ ១២៨ (កម្ពុជាក្រោម) ទិដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ ១៦៩ បានបត់ស្តាំមិនប្រយ័ត្ន ទៅកៀរម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០៨ ពាក់ស្លាកលេខ ភ្នំពេញ 1X-9536 ជិះដោយបុរសម្នាក់ ស្របទិដៅគ្នា ពីកើតទៅ លិច បានដួលបោកនឹងថ្នល់ រងរបួសស្រាល ឯម៉ូតូបានបាក់ចង្កឹះលេខទៅមុខលែងរួច ចំណែករថយន្តបង្ក បានរត់គេចទាំងបែកកង់ ខាងស្តាំ មកដល់មុខប៉ុស្តិ៍សង្កាត់វាលវង់ ត្រូវបានប្រជាជនដេញចាប់បានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានឲ្យភាគីទាំងសងខាង ចរចាគ្នាមួយសន្ទុះ មិនត្រូវគ្នា ត្រូវបាន សមត្ថកិច្ចវាស់វែង យករថយន្ត និងម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តបត់ស្តាំមិនប្រយ័ត្នកៀរម៉ូតូរងរបួសស្រាល បើករថយន្តបត់ស្តាំមិនប្រយ័ត្នកៀរម៉ូតូរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:06:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.