ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើកថយន្ត ខ្វះការប្រុងប្រយ័ត្ន រេចង្កូចទៅបុករថយន្ត មួយគ្រឿង បណ្តាលឲ្យដាច់កង់ក្រោយម្ខាង ហើយរថយន្តរងគ្រោះវិលមួយជំុទៅមុខលេងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៣ នឹង ០០នាទីទៀបភ្លឺ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ ការិយាល័យ បូរីប៉ែងហួត ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត មួយគ្រឿង ម៉ាក ទ្បង់គ្រីស័រ ស៊េរីខ្ពស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1841 តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកទ្បង់គ្រីស័រ ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-9664 បើកបរដោយប្តីប្រពន្ធពីរនាក់ បញ្ច្រាស់ទិដៅគ្នា ពីត្បូងទៅជើង ពេញទំហឹង ចំផ្នែកកង់ក្រោយខាងស្តាំ ដាច់ចេញមក ខាងក្រៅ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្មករងរបួស។ ចំណែករថយន្តបង្ក មិនបានឈប់ទទួល ខុសត្រូវនោះទេ បានព្យាយាមបើករត់ គេចទាំងបែកកង់ខាងមុខខាងឆ្វេង មកដល់ផ្លូវ ១១០១ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទៅមុខលេងរួច ហើយម្ចាស់ រថយន្តបង្ក បានបើកទ្វាររថយន្តរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុករថយន្តនៅ កន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ឡង់គ្រីស័រស៊េរីថ្មីព្រលះឡង់គ្រីស័រស៊េរីចាស់ដាច់កង់ក្រោយម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:11:00 PM
Rating:

No comments: