ឆក់ការបូបគេមិនបានសម្រេច ត្រូវសមត្ថកិច្ចដេញតាម ឃាត់ខ្លួនបានពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ការបូបគេមិនបានសម្រេច ត្រូវសមត្ថកិច្ចដេញតាម ឃាត់ខ្លួនបានពីរនាក់

ភ្នំពេញ៖ ជនសង្ស័យ ២ នាក់ ក្នុងចំណោម បក្ខពួក ៤នាក់ ធ្វើសកម្មភាពឆក់ការបូប មិនបានសម្រេច នៅសង្កាត់បឹងងកេងកង ១ ត្រូវសមត្ថកិច្ចដេញតាមក្របួចបាននៅផ្លូវ ២៧១ ចំណុចមុខក្លឹបផប ខណៈបក្ខពួក ២នាក់ផ្សេងទៀត បានគេចខ្លួនបាត់ ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១៥នាទីរំលងអាធ្រាត្រ ឈានចូល ២៨ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



បើតាមសមត្ថកិច្ចបានអោយដឹងថា មុនពេល កើតហេតុ គឺជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាព ឆក់ការបូបពីនារី ២នាក់ មិនបានសម្រេច ត្រូវជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់ សមត្ថកិច្ចដែលល្បាតនៅជិតកន្លែងកើតហេតុ ក៏បានដេញតាមរហូតមកដល់ផ្លូវ ២៧១ ត្រង់ចំណុចមុខក្លឹបផប ទើបក្របួច ២នាក់ និងម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BJ-2118 ចំណែកគ្នាគេ ២ នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។
ជនសង្ស័យទី ១ មានឈ្មោះ និត ម៉ានណា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ស្នាក់នៅព្រែក តាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ជនសង្ស័យទី ២ ឈ្មោះ ជូន ចាន់ម៉ារ៉ាឌី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាម៉ាក់ ស្រុកខ្សាច់ កណ្ដាល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយក ជនសង្ស័យទាំង ២នាក់និងវត្ថុតាង ទៅប៉ុស្តិ៍បឹងកេងកង ១ ដើម្បីសាកសួរ និងបញ្ជួនបន្តទៅអធិការនគរបាល ខណ្ឌចំការមន ចាត់ការបន្តតាម នីតិវិធីច្បាប់​ ចំណែកជនរងគ្រោះមិនបានទៅដាក់ពាក្យ បណ្ដឹងនោះទេ៕ ស៊ីន កុសល
ឆក់ការបូបគេមិនបានសម្រេច ត្រូវសមត្ថកិច្ចដេញតាម ឃាត់ខ្លួនបានពីរនាក់ ឆក់ការបូបគេមិនបានសម្រេច ត្រូវសមត្ថកិច្ចដេញតាម ឃាត់ខ្លួនបានពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.