នារីម្នាក់ត្រូវចោរពិរនាក់ឆក់កាបូបទៅបាត់ដោយសុវត្ថិភាព - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីម្នាក់ត្រូវចោរពិរនាក់ឆក់កាបូបទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ នារីម្នាក់កំពុងបើកម៉ូតូ ត្រូវជន សង្ស័យ មានគ្នាពីរនាក់ ជិះម៉ូតូមកឆក់យក កាបូបលុយបានសំរេចគេចខ្លួនដោយសុវត្តិភាព។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ២០នាទីព្រឹក ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះមានឈ្មោះ ខែម កញ្ចនា ភេទ ស្រី អាយុ ២៦ ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



តាមប្រភពពីជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូ ១ គ្រឿង ឌ្រីមសង់ ០១៤ មិនចាំស្លាកលេខ ព្រោះខ្ចីម៉ូតូបងប្អូន ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជិតរង្វង់មូល កាំកូសុធី ស្រាប់តែលេចជនសង្ស័យ មានគ្នា ពីរនាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកពីក្រោយ បានធ្វើសកម្មភាពឆក់យក កាបូបស្ពាយបានសំរេចជិះគេចខ្លួនបាត់ស្រមោល។
សំភារៈដែលបាត់បង់រួមមានទូរសព្ទ័សាមសុង ១ គ្រឿង អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងលុយចំនួន១០០ ដុល្លារ។
ក្រោយកើតហេតុជនរងគ្រោះ មិនបានមក ដាក់ពាក្យនោះទេដោយស្មានថាថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ គេមិនធ្វើការ ទើបដល់ថ្ងៃ ចន្ទ ទើបមកដាក់ពាក្យនៅប៉ុស្តិ៍ទួលសង្កែ៕ ស៊ីន កុសល
នារីម្នាក់ត្រូវចោរពិរនាក់ឆក់កាបូបទៅបាត់ដោយសុវត្ថិភាព នារីម្នាក់ត្រូវចោរពិរនាក់ឆក់កាបូបទៅបាត់ដោយសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.