ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូលឿនពេក ដល់ផ្លូវបំបែកជាបួន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូ និង រថយន្តឈប់នៅពីមុខបញ្ច្រាស់ទិសដៅគ្នា បណ្តាលឲ្យដួលរងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវ ២៦៥ កែងផ្លូវ ១៥៦ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៦ ពណ៌ពាក់ស្លាកលេខ រដ្ឋ 13-1-0635 តាមផ្លូវលេខ ១៥៧ ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវ បំបែកជាបួន ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FT-1945 ជិះដោយបុរសម្នាក់ តាមផ្លូវ លេខ ២៦៥ បញ្ច្រាស់ទិសដៅគ្នា ពីលិចទៅ កើត ពេញទំហឹងចំកាបាំងខាងឆ្វេង បណ្តាលឲ្យម៉ូតូជនបង្កខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត ម៉ាក (KIA) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AB-5793 បើកដោយបុរសម្នាក់ ឈប់នៅផ្លូវបំបែក ជាបួន បញ្ច្រាស់ទិសដៅគ្នា ដែលរងចាំបន្ត ដំណើរទៅមុខទៀត បណ្តាលឲ្យទ្វារខាងឆ្វេង ក្រពឹតបន្តិចបន្តួច ចំណែកអ្នកបង្ករងរបួស ស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើកម៉ូតូបុកម៉ូតូខ្ទាតទៅប៉ះរថយន្តរងរបួសស្រាល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:21:00 PM
Rating:

No comments: