រថយន្តរេនរ៉ូវើព្រលះរថយន្តបាឡែនតាក់ស៊ីម៉ែត្របុើងទៅចូលផ្ទះអ្នកស្រុករងរបួសស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តរេនរ៉ូវើព្រលះរថយន្តបាឡែនតាក់ស៊ីម៉ែត្របុើងទៅចូលផ្ទះអ្នកស្រុករងរបួសស្រាលម្នាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តមិនគោរពភ្លើងស្តុប ជ្រុលទៅ បុករថយន្តតាក់សុីម៉ែត្រ មួយគ្រឿង ចំពាក់ កណ្តាល បុើងចូលផ្ទះអ្នកស្រុក បណ្តាលឲ្យ ដាច់ទ្វារផ្ទះអស់មួយចំហៀង ឯម្ចាស់រថយន្ត តាក់សុីម៉ែត្ររងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០ នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចប៉ុស្តិ៍ ២៤ ម៉ោង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាករ៉េនរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-8000 តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ទិសដៅពីត្បូងទៅជើង បើកបរ ស្ថានភាពស្រវឹង ក្នុងល្បឿនលឿនដូចហោះ ហើយមិនគោរពភ្លើងស្តុប ក៏ជ្រុលទៅបុក រថយន្តមួយគ្រឿង ម៉ាកបាទ្បែន តាក់សុីម៉ែត្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7685 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ សម្តេច ជាសុីម ទិសដៅពីលិចទៅកើត ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុើង រថយន្តតាក់សុីចូលទៅក្នុងផ្ទះអ្នកស្រុក ធ្វើឲ្យដាច់ទ្វារមួយចំហៀងទៅមុខលែងរួច ចំណែកម្ចាស់រថយន្តតាក់សុីរងរបួសស្រាល ឯរថយន្តបង្កបានវិលមួយជុំ ហើយម្ចាស់ មិនមានរងរបួសនោះទេ ហើយរថយន្តទាំងពីរ គឿងខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ផ្កាយព្រឹក
រថយន្តរេនរ៉ូវើព្រលះរថយន្តបាឡែនតាក់ស៊ីម៉ែត្របុើងទៅចូលផ្ទះអ្នកស្រុករងរបួសស្រាលម្នាក់ រថយន្តរេនរ៉ូវើព្រលះរថយន្តបាឡែនតាក់ស៊ីម៉ែត្របុើងទៅចូលផ្ទះអ្នកស្រុករងរបួសស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.