ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តវ៉ាជែង រថយន្ត មួយគ្រឿងទៀត ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ រថយន្តបង្កបុើងទៅលើសួនច្បារ ដាច់កាទ្បេ ខាងឆ្វេងទៅលេងរួច សំណាងល្អមិនមាន អ្នកណារងរបួស។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅស្តុបឋានសួគ៌ ក្នុងសង្កាត់ ផ្សារថ្មី ២ ខណ្ឌដូនពេញ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោតាមប្រភពពីអ្នកឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញ ស្ត្រីម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក ហាយប៊្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3447 តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តកុងតឺន័រមួយគ្រឿងទៀត មិនផុត ក៏ជ្រុលចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែក រថយន្តបង្កបុើងទៅលើសួនច្បារ ដាច់កាទ្បេ កង់មុខខាងឆ្វេងទៅមុខលេងរួច ភ្លាមៗនោះ ម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តវ៉ារថយន្តមួយគ្រឿងទៀតមិនផុត ជ្រុលទៅបុកក្បាលនាគចែកផ្លូវបាក់អសមួយកង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:36:00 PM
Rating:

No comments: