ភ្នំពេញ៖ រថយន្តខាយណាមបើកបរ ខ្វះប្រុង ប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ១គ្រឿង ដែលបើក ដោយយុវជន ៣ នាក់ រងរបួសធ្ងន់ស្រាល ទាំងបីនាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ២០ នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៩ កែងផ្លូវ ៤៣០ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តក្រុង ក្បាលពណ៌ខៀវ របស់ក្រុមហ៊ុន ខាយណាម ពាក់ស្លាកលេខ ភ្នំពេញ 3B-6699 បើកដោយបុរសម្នាក់ ពីកើតទៅ លិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលចង្កូតទៅបុក ម៉ូតូឌ្រីមសង់ ០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-2209 បើកបរដោយយុវជន បីនាក់ ពីត្បូងទៅជើង ក្នុងល្បឿនមធ្យម បណ្ដាលបោក និងថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ ភ្លាមៗនោះដែរ រថយន្ត បង្កមិនព្រមឈប់ទទួលខុសត្រូវ បានព្យាយាម បើករត់រហូតមកដល់ក្រោយ ផ្សារសុវណ្ណា ទើបសមត្ថកិច្ចឃាត់បាន ចំណែកជនរងគ្រោះត្រូវបានរថយន្តដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ឲ្យភាគីខាង រថយន្តបង្កចេញថ្លៃព្យាបាលទាំងអស់ ទៅលើជនរងគ្រោះ៕ សហការី
រថយន្តក្រុងខាយណាមបើកលឿនពេលជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:37:00 PM
Rating:

No comments: