ភ្នំពេញ៖ នារីវ័យក្មេងស្រស់សោភាម្នាក់ ជិះម៉ូតូចេញពីញាុំកាហ្វេជាមួយមិត្តភក្តិ នៅម្តុំវិមានឯករាជ្យ ត្រទ្បប់ទៅផ្ទះវិញ ត្រូវជនសង្ស័យមានគ្នា ៦ នាក់ ជិះម៉ូតូ ៣ គ្រឿង បានធ្វើសកម្មភាពឆក់កាបូប លុយ ទៅបាត់ ហើយគេចខ្លួនដោយសុវត្ថិភាព។
ហេតុការនេះកើតទ្បើងកាលពីវេលាម៉ោង ៨ នឹង ៣០ នាទី យប់ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅ ផ្លូវ ៥៩២ ជាប់របងសាលា ឥន្ទ្រទេវី ក្នុងសង្កាត់បឹបកក់ ២ ខណ្ឌទួលគោក។
ជនរងគ្រោះមាន ឈ្មោះ សុខ សេរីរ័ត្ន ភេទ ស្រី អាយុ ២៣ មុខរបរ នៅរៀន និងធ្វើការ ផង ស្នាក់នៅ ភូមិបឹង បាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
របស់ដែលបានបាត់បង់នៅក្នុងការបូប រួមាន ទូរស័ព្ទ អាយហ្វូនសិចមួយគ្រឿង កាត ATM មួយសន្លឹក និងលុយជិត ៣០០ដុល្លា។
យោងតាមប្រភពពីជនរងគ្រោះ បានប្រាប់ឲ្យ ដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូមួយ គ្រឿង ម៉ាក គុប ពណ៌ ខៀវ ពាក់ស្លាលលេខ ភ្នំពេញ 1CF-6274 ទើបតែចេញពីញាុំ ការហ្វេ ជាមួយមិត្តភក្តិនៅម្តុំវិមានឯករជ្យ បានជិះត្រទ្បប់មកផ្ទះវិញ ទិសដៅពីកើតទៅ លិច លុះមកដល់ចំណុច កើតហេយុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ៦នាក់ ជិះម៉ូតូ ៣ គ្រឿង ២គ្រឿង មិនចាំម៉ាក ចំណែកមួយ គ្រឿង ម៉ាកនិក បានមកពីក្រោយ ហើយធ្វើ សកម្មភាពឆក់កាបូប ដែលរូបគាត់ ស្ពាយ នៅខាងមុខបានសំរេច ធ្វើឲ្យគាត់ដួលអូស នឹងថ្នល់បណ្តាលឲ្យរងរបួសរលត់ក្បាលចង្គង់ទាំងសងខាង និងដៃផងដែរ ភ្លាមៗនោះ ជនសង្សយ័បានយកកាបូប ហើយជិម៉ូតូ គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន ចុះមកដល់ បានទៅប្រាប់ជនរងគ្រោះថា ចាំថ្ងៃស្អែកសូមមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍បឹងកក់ ២៕ ស៊ីន កុសល
ចេញពីហូបកាហ្វេជាមួយមិត្តភក្តិត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យមានគ្នា ៦នាក់ ឆក់កាបូបទៅបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:11:00 PM
Rating:

No comments: