មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តត្រឡប់ទៅផ្ទះវិញជ្រុលទៅបុកក្បាលនាគចែកផ្លូវបាក់អស់ ១កង់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងប្រពន្ធម្នាក់ ទៀត ចេញពីអ្វើរការនៅធនាគារ ប្រាសាក់ មួយកន្លែង បើករថយន្តប្រញាប់ពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យប្រពន្ធរងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៧ នឹង ៤០នាទីយប់ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅខាងត្បូងស្តុបទេពផន ប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ រូបគាត់មានគ្នា ពីរនាក់ប្តីប្រពន្ធ បើករថយន្តមួយគ្រឿង ម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-7610 ចេញពីធ្វើការនៅ ធានាគារ បាសាក់ គោលបំណងបើករថយន្ត ត្រទ្បប់ទៅផ្ទះវិញ លុះមកដល់កន្លែង កើតហេតុខាងលើ ដោយសាផ្លូវងងឹត ផងនោះ បានរេចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគបាក់អស់១កង់ ហើយរថយន្តបង្ក បានក្រទ្បាប់ផ្ងាជើងច្រងាង និងបណ្តាលឲ្យ ស្ត្រីជាប្រពន្ធរងរបួសស្រាល ត្រូវបានបុរស ជាប្តីដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែក រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ គួរបញ្ជាក់ផងដែង ផ្លូវនៅចំណុច កើតហេតុខាងលើ មានគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនលើកច្រើនសាកន្លងមកហើយ ព្រោះគ្មានភ្លើងបំភ្លឺផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តត្រឡប់ទៅផ្ទះវិញជ្រុលទៅបុកក្បាលនាគចែកផ្លូវបាក់អស់ ១កង់ បើករថយន្តត្រឡប់ទៅផ្ទះវិញជ្រុលទៅបុកក្បាលនាគចែកផ្លូវបាក់អស់ ១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.