បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី ៧ នាក់ បើករថយន្តបត់ចូលបូរី អួគីដេរ មិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹង ចំផ្នែកកង់ខាងក្រោយ បណ្តាលឲ្យរងរបួស ធ្ងន់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ០០ នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ បូរីវីទ្បា អូគីដេរ ក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិចិនម្នាក់ រួមដំណើជាមួយមិត្តភក្តិ ប្រុសស្រី ៦ នាក់ទៀត បើករថយន្តមួយ គ្រឿង ម៉ាក BMW ពណ៌ស គ្មានស្លាកលេខ តាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីកើតទៅ លិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងចូលក្នុងបូរី ជិតផុតទៅហើយ ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរី ០១៤ ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 1CG-9026 ជិះបញ្ច្រាស់ទិសដៅគ្នា ពីលិចទៅកើតបានបុកចំកង់រថយន្តខាងក្រោយ ខាងស្តាំដាច់ការទ្បេ ទៅមុខលេងរួច ចំណែកជនរងគ្រោះ បានផ្លោងចេញពីម៉ូតូ ប្រមាណជាង ៥ម៉ែត្រ ធ្លាក់បោក នឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុងគ្លីនីក រស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ ខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នាទៅតាមផ្លូវច្បាប់៕ សហការី
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.