មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបញ្ច្រាសផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ ២នាក់

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីពីរនាក់ បើករថយន្តលុចស៊ីស 570 បញ្ច្រាស់ផ្លូវ ចរាចរណ៍ ឡើងចូលហាង ត្រូវម៉ូតូឌ្រីមសង់ បើកដោយបុរសពីរនាក់ បុកចំទ្វារខាងស្ដាំ រងរបួសធ្ងន់ ២នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជា ក្រោម នៅចំណុចមុខភោជនីដ្ឋាន តាថាង ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី ២នាក់ បើករថយន្តលុចស៊ីស 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-5388 ឆ្លងផ្លូវពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយបើកបញ្ច្រាស់ផ្លូវចរាចរណ៍បំរុងបត់ ឡើង ចូលភោជនីដ្ឋាន ខណៈមកដល់ ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូឌ្រីមសង់ ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-4101 បើកដោយបុរសពីរនាក់ ពីលិច ទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំជញ្ជាំងទ្វារខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបោកនឹងថ្នល់រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តគ្លីនិកឯកជន រស្មីមកដឹកយកទៅសង្គ្រោះដើម្បីព្យាបាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ទាក់ទង ហៅជំនាញមកវាស់វែង យករថយន្តបង្ក និងម៉ូតូទៅការិយាល័យចរាចរណ៍ ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាម ផ្លូវច្បាប់។ សហការី
បើករថយន្តបញ្ច្រាសផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ ២នាក់ បើករថយន្តបញ្ច្រាសផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.