មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយចតចោលលើចិញ្ចើមផ្លូវរងរបួសធ្ងន់ ពីរនាក់

ភ្នំពេញ៖ យុវជនពីរនាក់បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុុកគូទ រថយន្តធុនយ័ក្សភ្លៅបួនដឹកទំនិញពេញ ដែលម្ចាស់ចតចោលនៅលើដងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។
ហេតុការណ៍នេះកើតទ្បើង កាលពីវេលា ម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ ១ ខាងកើតស្ពានមុនីវង្ស ប្រមាណជាង ២០០ម៉ែត្រ នៅក្នុងសង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី ស្មាក់រ៉េវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2018 ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតមកខាងស្តាំ ជ្រុលទៅបុកគូទ រថយន្តមួយគ្រឿង ម៉ាកហីុយាន់ដាយ ពណ៌ស ចំណាស់ ១៧-៥ តោន ភ្លៅបួន ធុនយក្ស ដឹកទំនិញពេញ ពាក់ស្លាកលេខ ស្វាយរៀង 3A-1281 ដែលម្ចាស់ចតចោលនៅលើ ដងផ្លូវ ចំកាងរថយន្តខាងក្រោយ បណ្តាលឲ្យ ជនរងគ្រោះបោកផ្ទប់នឹងជញ្ជាំងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់ ភ្លាមៗនោះត្រូវបាន រថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែង យករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នាទៅតាមផ្លូវច្បាប់៕ សហការី
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយចតចោលលើចិញ្ចើមផ្លូវរងរបួសធ្ងន់ ពីរនាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយចតចោលលើចិញ្ចើមផ្លូវរងរបួសធ្ងន់ ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.