រថយន្តហ៊ីណូបុករះរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងទៀតរងការខូចខាត - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហ៊ីណូបុករះរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងទៀតរងការខូចខាត

ភ្នំពេញ៖ រថយន្តហ៊ីណូ បើកដោយបុរសម្នាក់ ល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន កៀររថយន្ត TRON រួចទៅបុកម៉ូតូឌ្រីមសង់ និងជ្រុលទៅបុករថយន្តលុចស៊ីស RX330 ចំពាក់កណ្ដាល រុញបុើងប្រមាណ ៣០ម៉ែត្រ និងទៅបុកស្លាកការ៉ាសសាំង ទើបទៅមុខ លែងរួច តែសំណាងល្អរងរបួសស្រាល ម្ចាស់ម៉ូតូម្នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅផ្លូវបំបែកជាបួន ស្ពានដែក ចំការដូង ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហ៊ីណូ ក្បាលពណ៌ផ្ទៃមេឃ ជាប្រភេទ រថយន្ត កុងតឺន័រ ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-3177 បើកតាមបណ្ដោយផ្លូវ ២១៧ ពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅកៀររថយន្ត TRTON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-9480 បើកដោយបុរសម្នាក់ ស្របគ្នា ចំហៀងខាង ស្ដាំ ខូចខាត ហើយរថយន្តបង្កមិនព្រមឈប់ ទទួលខុសត្រូវនោះទេ ព្យាយាមបើតរត់បន្ត ទៅមុខទៀត ទៅបុកម៉ូតូឌ្រីមសង់ ពាក់ស្លាក លេខ រតនៈគីរី 1A-2987 រងរបួសស្រាល រួចរេចង្កូតទៅបុករថយន្តលុចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X-7277 បើកតាមបណ្ដោយផ្លូវ ៣៧១ ពីកើតទៅលិច ចំពាក់កណ្ដាលរថយន្តរុញបុើងប្រហែល ៣០ម៉ែត្រ ហើយរថយន្តមិនទាន់អស់ល្បឿន រេចង្កូតទៅបុកស្លាកយីហោការ៉ាសសាំង ទើបទៅមុខលែងរួច ភ្លាមៗៗនោះ ម្ចាស់ហ៊ីណូបង្ក ត្រូវប្រជាជនចាប់ប្រគល់ ឲ្យសមត្ថកិច្ចចរារណ៍ប្រចាំគោលដៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ទាក់ទងហៅ ជំនាញមកវាស់វែងយករថយន្តទាំងបីគ្រឿង និងម៉ូតូ១គ្រឿង ទៅការិយាល័យចរាចរណ៍ ជើងគោកស្នងការរាជធានីភ្នំពេញ រងចាំ ដោះស្រាយតាមផ្លូវច្បាប់។ ផ្កាយព្រឹក
រថយន្តហ៊ីណូបុករះរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងទៀតរងការខូចខាត រថយន្តហ៊ីណូបុករះរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងទៀតរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.