មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គ្រោះថ្នាក់ចរាចរណ៍សោះ ស្រែកថាចោរផ្អើលអ្នកធ្វើដំណើរនាំគ្នាព័ទ្ធចាប់វាយទ្រោមខ្លួន

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូទៅបុកគូទ រថយន្ត មិនព្រមឈប់ ត្រូវម្ចាស់រថយន្ត ស្រែកថាចោរៗ ផ្អើលដល់អ្នកធ្វើដំណើរ នាំគ្នាព័ទ្ធចាប់បានស្វាមគមន៍ឡើងចាស់ដៃ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


 
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1003 ពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុខាងលើ បានវាក់អើនឹងរថយន្ត មួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូត ទៅបុករថយន្តលុចស៊ីស 470 ពាក់ស្លាកលេខ ភ្នំពេញ 2F-7957 ដែលចតលើដងផ្លូវ ចំស្តុបខាងឆេ្វង បណ្ដាលឲ្យបែកស្តុបម្ខាង ហើយបុរសម្នាក់មិនព្រមឈប់ បានបើករត់ ត្រូវម្ចាស់រថយន្តស្រែកចោរៗ ក៏រេចង្កូតទៅ បុករទេះលក់ផ្លែឈើទៅមុខលែងរួចត្រូវប្រជាជនចាប់បានស្វាមគមន៍ឡើងទ្រោមខ្លួន បន្តិចក្រោយមក មានបុរសវ័យចំណាស់ម្នាក់ មកកាងហាមអ្នកសារព័ត៌មានកុំឲ្យថត ខណៈហាមមិនស្ដាប់ក៏ដើរថតអ្នកសារព័ត៌មានវិញ ពេលឃើញសកម្មភាពដូច្នោះ អ្នកសារព័ត៌មានមកកាន់តែច្រើននាំគ្នា ថតទៅវិញធ្វើឲ្យបុរសវ័យចំណាស់រូបនោះ រត់ចេញទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ដោយសារ រឿងចរាចរណ៍សោះទៅរឿងព្រហ្មទណ្ឌ ទើបសមត្ថកិច្ចវាស់វែងយករថយន្ត និងម៉ូតូ រួមទាំងរទេះ ទៅអធិការដ្ឋាន ខណ្ឌមានជ័យ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
គ្រោះថ្នាក់ចរាចរណ៍សោះ ស្រែកថាចោរផ្អើលអ្នកធ្វើដំណើរនាំគ្នាព័ទ្ធចាប់វាយទ្រោមខ្លួន គ្រោះថ្នាក់ចរាចរណ៍សោះ ស្រែកថាចោរផ្អើលអ្នកធ្វើដំណើរនាំគ្នាព័ទ្ធចាប់វាយទ្រោមខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:58:00 PM Rating: 5

1 comment:

  1. ចឹងហើយបានជាគេ មិនឲ្យកាត់ទោសដោយគ្មានច្បាប់

    ReplyDelete

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.