បើកម៉ូតូលឿនពេកទៅបុកជញ្ជាំងផ្ទះដួលអូសបោកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ពេញទំហឹងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកទៅបុកជញ្ជាំងផ្ទះដួលអូសបោកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ពេញទំហឹងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេក សំរេចចិត្តមិនដាច់ ចង់ទៅត្រង់បន្តិច ចង់ទៅ ឆ្វេង បន្តិច រេចង្កូតទៅបុកជញ្ជាំងផ្ទះ ដួលអូសបោក នឹងបង្គោលស្លាកសញ្ញាចរាចរណ៍ នៅលើចិញ្ចើមផ្លូវ ពេញទំហឹង បាក់រាបដល់ដីបណ្តាលឲ្យ ស្លាប់ ខណៈក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០យប់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅក្រោយសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ជនរងគ្រោះ មានឈ្មោះ ម៉ូ រចនា ភេទ ប្រុស អាយុ ៣៤ឆ្នាំ អាសយ័ដ្ឋាន ផ្ទះលខ១០៩ បេអឺO- ផ្លូវ២១៤ ភូមិ៧ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា ភ្នំពេញ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក PSX ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1GG-6696 តាមបណ្តោយផ្លូវលេខ ២៩១ ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវ ៥៤៨ ចំណុចកើតហេតុខាងលើ សំរេចចិត្តមិនដាច់ ចង់ទៅត្រង់បន្តិចចង់ទៅឆ្វេងបន្តិច ក៏រេចង្កូត ទៅបុកជញ្ជាំងផ្ទះអ្នកស្រុក ហើយដួលអូសបោកនឹង បង្គោលស្លាកសញ្ញាចរាចរណ៍នៅលើចញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី ភ្លាមៗនោះជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមក ដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែង យកម៉ូតូជនរងគ្រោះទៅ រក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនង ទៅសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកទៅបុកជញ្ជាំងផ្ទះដួលអូសបោកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ពេញទំហឹងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ បើកម៉ូតូលឿនពេកទៅបុកជញ្ជាំងផ្ទះដួលអូសបោកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ពេញទំហឹងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.