ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវមិន ប្រយ័ត្ន ត្រូវរថយន្តដឹកសំរាមក្រហ៊ុន សុីនទ្រី បុក និងកិនបណ្តាលឲ្យរងរបួសបាក់ភ្លៅ ខាងឆ្វេងរងរបួសធ្ងន់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុប ទីក្រុងបៃតង ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-3281 តាមផ្លូវលេខ ២៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ស្តុបទីក្រុងបៃតង ផ្លូវ ១៨២ ចំណុចកើតហេតុខាងលើ ក៏មានរថយន្តដឹក សំរាមក្រហ៊ុនសុីនទ្រី ពណ៌លឿង គ្មាន ស្លាកលេខ បើកបរដោយបុរសម្នាក់ តាមផ្លូវ លេខ ១៨២ ទិសដៅពីកើតទៅលិច បុកពេញ ទំហឹង និងកិនបណ្តាលឲ្យជនរងគ្រោះ បាក់ភ្លៅខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ត្រូវបាន រថយន្តគ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះ ភ្លាមៗ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ មកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នាទៅតាមផ្លូវច្បាប់៕ សហការី
បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តដឹកសម្រាមបុកបាក់ជើងម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 PM
Rating:
No comments: