បើករថយន្តលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់ភ្លាមៗ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌឺ បោះពួយលឿនដូចហោះ ជ្រុលទៅបុកម៉ូតូ ពីក្រោយទាំងកំរោល បណ្តាលឲ្យបុរសម្នាក់ ដួលបោកនឹងថ្នល់ បែកក្បាលស្លាប់យ៉ាង អាណោចអធម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ នៅចំណុចជិតឃ្លាំងលក់រថយន្តម៉ាកសឺដែស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-0997 ពីជើង ទៅត្បូង ក្នុងល្បឿនដូចហោះ ខណៈមកដល់ ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូ ស្គុបពី ពណ៌លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CH-9856 បើកដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង អូសប្រមាណជាង ហាសិបម៉ែត្រ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែករថយន្តបង្កព្យាយាមបើករត់អូស ម៉ូតូជាង ១០០ម៉ែត្រ បានបត់រថយន្តបើក មកក្រោយកជាប់ផុងទៅមុខលែងរួច ខណៈពេលនោះម្ចាស់រថយន្តបើកទ្វារបំរុង រត់ត្រូវប្រជាជនឃើញ ចាប់ប្រគល់ឲ្យ សមត្ថកិច្ច។
ជនរងគ្រោះមានឈ្មោះ ហង វិសាល ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បើករថយន្ត ដឹកថ្នាំពេទ្យលក់ ស្នាក់នៅទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិជ្រោះស្នា ឃំុចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅការិយាល័យចរាចរណ៍ជើងគោម ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយ តាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
បើករថយន្តលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់ភ្លាមៗ បើករថយន្តលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងស្លាប់ម្នាក់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:06:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.