ភ្នំពេញ៖ ជនសង្ស័យជំនាញខាងឆក់កាបូប ប្រុសស្រី២នាក់ ធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់បានហើយ បើករត់ទៅបុករថយន្ត ១គ្រឿង ម្ចាស់តាមទាន់ស្រែកចោរៗ ត្រូវអ្នកធ្វើដំណើរព័ទ្ធចាប់បាន ស្វាគមន៍ ឡើងទ្រមខ្លួន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ កែងផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី ១ មានឈ្មោះ មីុ វុធថា ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុរបរ សិស្សថ្នាក់ទី ៩ វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅម្តុំសាលាឥន្រ្ទទេវី សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក (ជាអ្នកឆក់)
ទី ២ មានឈ្មោះ ប្រាក់ វុត្ថា ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អ្នកអង្គុយ ខាងក្រោយ)។
ទី ២ មានឈ្មោះ ប្រាក់ វុត្ថា ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អ្នកអង្គុយ ខាងក្រោយ)។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
ជនរងគ្រោះ មានឈ្មោះ គង់ ស្រីកា ភេទ ស្រី អាយុ ២០ ឆ្នាំ មុខរបរ មេការ KTV ញ៉ូស្ដា ស្នាក់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូ ១គ្រឿង ម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-6016 បើកតាមបណ្ដោយផ្លូវ ២៧១ ពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យ ប្រុសស្រី ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ក្រហម មិនមានស្លាកលេខ មកពី ក្រោយ ជនសង្ស័យជាអ្នកបើកប្រុស បានធ្វើ សកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសំរេច ហើយកបើករត់មកផ្លូវ ១៨២ រូបគាត់ក៏ ដេញតាមពីក្រោយ ស្រែកចោរៗ លុះមកដល់ មុខនគរសំរិទ្ធ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ តែសំណាងមិនល្អក៏ទៅបុករថយន្ត១គ្រឿង បណ្ដាលឲ្យដួលត្រូវ ប្រជាជនព័ទ្ធចាប់បាន ស្វាគមន៍មួយដៃមួយជើង រួចប្រគល់ឲ្យ សមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ យកជនសង្ស័យប្រុសស្រី ទាំង ២នាក់ ទៅប៉ុស្តិ៍ទឹកល្អក់ ៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ រួចបញ្ចូនបន្តទៅ អធិការដ្ឋាន ខណ្ឌទួលគោក ឃុំខ្លួនបណ្ដោះ អាសន្ន និងបញ្ជូនបន្តទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ ស៊ីន កុសល
ជនសង្ស័យដៃរហ័សប្រុសស្រីពីរនាក់ ឆក់កាបូបបានហើយរត់មិនរួចត្រូវម្ចាស់ព័ទ្ធចាប់បាន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:30:00 PM
Rating:

No comments: