ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាជួញ ដូរគ្រឿងញៀន ៤នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ បើកការស្រាវជ្រាវរាល់ថ្ងៃ ដើម្បីបញ្ឈប់នូវចរាចរណ៍គ្រឿងញៀន គ្រប់រូបភាព ហើយសមត្ថកិច្ចនៅតែបន្ត បើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុ ញៀន មួយកន្លែង កាលពីវេលាម៉ោង ៥ នឹង ១០នាទីល្ងាច ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំក្រុម ៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
លោកអធិការ ខណ្ឌឬស្សីកែវ បានមាន ប្រសាសន៍ប្រាប់អោយដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាបនេះ សមត្ថកិច្ចខណ្ឌឬស្សីកែវ បានធ្វើការឃាត់ជនសង្ស័យទី១៖ មានឈ្មោះ ចន ស៊ីណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ខ.១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ (ជួញដូរ) ទី.២ មានឈ្មោះ លឹម សុបិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ប្រើប្រាស់) ទី៣៖ មានឈ្មោះ ឡេង មិនជី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ជួញដូរ) ទី៤ .មានឈ្មោះ ផា ធឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ (ប្រើប្រាស់)។
លោកអធិការ ខណ្ឌឬស្សីកែវ បានបន្តប្រាប់ អោយដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញ វត្ថុតាងមួយចំនួនរួមមានៈ ម្សៅក្រាមពណ៌ ស ថ្លា ចំនួន ៩កញ្ចប់ ថង់ផ្លាស្ទិកសំរាប់ច្រក គ្រឿងញៀន មួយចំនួន រួមទាំងឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្តោះ អាសន្ន នៅអធិការនគរបាល ខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាក សួរយកចម្លើយ និងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានី ភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី។ ស៊ីន កុសល
សមត្ថកិច្ចចុះបង្ក្រាបមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន ៤នាក់ ដកហូតបានថ្នាំញៀន ៩កញ្ចប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:00:00 PM
Rating:

No comments: