ភ្នំពេញ៖ រថយន្តពាក់ស្លាកលេខខេមរៈភមិន្ទ បើកលឿនដូចហោះ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូបុរសម្នាក់ ដែលបើក បញ្ច្រាស់ទិសដៅគ្នា រងរបួសបាក់ជើង និងបែកក្បាលរងរបួសធ្ងន់ធ្ងូរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ២០នាទីយប់ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ នៅចំណុចជិតផ្សារប៉េសេ ក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តម៉ាក ហ្វ័ររុឺន័រ ពណ៌ប៉ារ៉ា ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 0.2.2.9972 បើកពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកជាម៉ូតូ ឌ្រីមសង់ ០១៧ ពាក់ស្លាក លេខ ភ្នំពេញ 1CE-6197 បើកដោយបុរស ម្នាក់ ពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនលឿនដូចគ្នា បណ្ដាលឲ្យរងរបួស បាក់ជើង និងបែកក្បាលជាទំម្ងន់ ត្រូវរថយន្ត គ្លីនិចឯកជនសួគា៌ដឹកយកទៅសង្គ្រោះ ដោយសាររបួសធ្ងន់ធ្ងូរពេក ទើបដឹកបន្តមក មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះ ភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទួល ខុសត្រូវទេ ព្យាយាមបើកទាំងបែកកង់មុខ ខាងឆ្វេងរត់មកដល់ចំណុចផ្លូវបេតុង ជិតស្ថានីយ៍បូមទឹក បានឈប់បំរុងដូរកង់ ត្រូវអ្នកឃើញហេតុការណ៍ទាក់ទងសមត្ថកិច្ច ធ្វើការឃាត់រថយន្តបង្កតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះមកវាស់វែងយក រថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
បើករថយន្តលឿនពេកជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:24:00 PM
Rating:

No comments: