បើកម៉ូតូលឿនពេកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងរបួសធ្ងន់ពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើកម៉ូតូលឿនពេកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងរបួសធ្ងន់ពីរនាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ យុវជនពីរនាក់បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកបង្កាន់ដៃ ស្ពានអាកាស៧មករា (តោពីរចាស់) បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ចំណែកម្នាក់ជិតផុតជីវិត និងម្នាក់ទៀតបាក់ជើងឆ្វេងម្ខាង។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ២០នាទីយប់ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចលើស្ពានអាកាស ៧មករា ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-9230 តាមបណ្តោយផ្លូវមហាវិថី សហពន្ធ័រុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុខាងលើ បំរុងបត់ស្តាំមកផ្លូវកម្ពុជា ក្រោម បានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន អាកាស៧មករា ពេញទំហឹង បណ្តាលឲ្យដួល បោកនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់ ត្រូវបានរថយន្តគ្លីនីកឯកជន ដឹកយកទៅ សង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ យកម៉ូតូជនរងគ្រោះទៅ រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល នគរបាលទឹកល្អក់ ១ រងចាំសាច់ញាតិ មកទទួលត្រទ្បប់យកទៅ ផ្ទះវិញ៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងរបួសធ្ងន់ពីរនាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:29:00 PM Rating: 5

No comments:

Powered by Blogger.