ស្រវឹងស្រាបើកម៉ូតូបុករថយន្តហើយ មិត្តភក្តិមកពីក្រោយឈប់ចុះទៅវាយកញ្ចក់រថយន្តបែកថែមទៀត - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ស្រវឹងស្រាបើកម៉ូតូបុករថយន្តហើយ មិត្តភក្តិមកពីក្រោយឈប់ចុះទៅវាយកញ្ចក់រថយន្តបែកថែមទៀត

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូពីរគ្រឿង និងម្នាក់បានជិះទៅបុក រថយន្តដែលបើកនៅលើដងផ្លូវចំកង់ខាងមុខ បណ្តាលឲ្យដួលរងរបួសស្រាល ហើយមិត្តភក្តិ ជិះម៉ូតូមកពីក្រោយឃើញហេតុការណ៍នេះ បានឈប់ម៉ូតូចុះទៅវាយកញ្ចក់រថយន្ត បែកទ្វារខាងមុខមួយចំហៀង បែកខ្ទេចខ្ទី និងបានចាប់ក្របួចកអាវម្ចាស់រថយន្តបំរុង វាយថែមទៀតត្រូវបានអ្នកឃើញហេតុការណ៍ ជួយអន្តរាគមន៍ទាន់ពេល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៧ នឹង ៥០នាទីយប់ ថ្ងៃទី​​​​​ ២១ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ កែងនិងផ្លូវ ៣៧១ សទ្បា ក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


តាមការរៀបរាប់ពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្ត មួយគ្រឿង ម៉ាកលុចសុីស RX-300 ពណ៌សំបកឪទ្បឹក ពាក់ស្លាកលេខ កណ្តាល 2A-6792 បានដឹកភ្ញៀវជនជតិចិន ប្រុសស្រី ពីរនាក់ ចេញពីប្រលានយន្តហោះ ពោធិចិនតុង គោលបំណងដឹកយកទៅដាក់ នៅឃុំជ្រៃធំ នៅខេត្តកណ្តាល ជាប់ព្រំប្រទល់ ប្រទេសវៀតណាម តាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កែងផ្លូវ ៣៧១ សទ្បា កន្លែងកើតហេតុ ខាងលើ ក៏មានម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1BZ-6944 ជិះដោយបុរសស្រវឹងស្រា ជោកជាំម្នាក់ តាមផ្លូវលេខ ៣៧១ ទិសដៅពី ជើងទៅត្បូង ជ្រុលចង្កូតទៅបុកចំកង់រថយន្ត ខាងមុខខាងឆ្វេង បណ្តាលឲ្យដួលរងរបួស ស្រាល ភ្លាមៗនោះក៏មានមិត្តភក្តិជិះម៉ូតូមួយ គ្រឿង ម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BX-0305 មកពីក្រោយ ឃើញហេតុនេះបានឈប់ម៉ូតូ និងចុះទៅ វាយកញ្ចក់រថយន្តផ្នែកខាងមុខទ្វារខាងឆ្វេង បណ្តាលឲ្យបែកខ្ទេចខ្ទី ហើយបានក្របួច.ក អាវ ម្ចាស់រថយន្តបំរុងវាយថែមទៀត ហើយបុរសទាំងពីរនាក់នោះបានលើក ម៉ូតូដែលខ្លួនដួលបានលើកជិះបំរុងគេចខ្លួន ភ្លាមៗនោះ ទាំងសន្តិសុខ និងប្រជាជន បានឃើញហេតុការណ៍នេះ ចុះមកជួយ អន្តរាគមន៍ ឃាត់ខ្លួនបុរសទាំងពីរនាក់នោះ ហើយបុរសពីរនាក់នោះស្រវឹងស្រាខ្លាំងពេក ប្រកែកយកតែត្រូវនិយាយស្តាប់គ្នាមិនបាន ចង់វាយគេវាយឯង ធ្វើឲ្យផ្អើលដល់ធ្វើដំណើរ នៅលើដងផ្លូវច្រើនកុះករនិងសមត្ថកិច្ចផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ឲ្យភាគីទាំងសងខាង សម្រុះសម្រួលអស់រយៈពេលប្រមាណជាមួយម៉ោង ទើបត្រូវគ្នាខាងម៉ូតូចេញសំណងសង ទៅខាងម្ចាស់រថយន្តចំនួន ១០០ដុល្លារ ដើម្បីឲ្យម្ចាស់រថយន្តយកទៅដូកញ្ចក់រថយន្តចេញ តែបើដូរកញ្ចក់រថយន្តមិនអស់ ១០០ដុល្លារ នោះទេ សល់ប៉ុន្មានប្រគល់ជូន ម្ចាស់ម៉ូតូវិញ៕ ស៊ីន កុសល
ស្រវឹងស្រាបើកម៉ូតូបុករថយន្តហើយ មិត្តភក្តិមកពីក្រោយឈប់ចុះទៅវាយកញ្ចក់រថយន្តបែកថែមទៀត ស្រវឹងស្រាបើកម៉ូតូបុករថយន្តហើយ មិត្តភក្តិមកពីក្រោយឈប់ចុះទៅវាយកញ្ចក់រថយន្តបែកថែមទៀត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:39:00 PM Rating: 5

No comments:

Powered by Blogger.