ភ្នំពេញៈ នារីបើកម៉ូតូលក់ប្រហិតចៀន ពីរនាក់ ត្រូវរថយន្តមួយគ្រឿង ម៉ាក LEXUS NX200 បុកគូទពីក្រោយរងការខូចខាត បន្តិចបន្តួច។
ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង ២០ នឹង ០០ នាទីយប់ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៧ ត្រង់ចំណុចមុខហាងលក់ និងទិញម៉ូតូ ចុង សុីន ស្ថិតតាមបណ្តោយផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរទេះលក់ប្រហិតចៀនមួយគ្រឿង បើកបរដោយនារីពីរនាក់ តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមក ដល់ត្រង់ចំណុចកើតហេតុ បានបង្អង់ល្បឿន ដោយស្ថានភាពផ្លូវ ចង្អៀតមានការដ្ឋាន កំពុងតែកាយផ្លូវដើម្បីដាក់លូ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក LEXUS-NX200 ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2D-9999 បើកបរដោយនារីម្នាក់ ក្នុង ស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅស្របទិសគ្នា មកពីក្រោយ ហើយបានសុីផ្លេអោយរទេះលក់ប្រហិត ទៅមុខ ក្រោយមកស្រាប់តែរថយន្ត ជ្រុលចង្កូតទៅបុកគូទរទេះលក់ប្រហិត បណ្តាលអោយរថយន្តរងការខូចខាត ឆ្កូតថ្នាំខាងមុខចំហៀងខាងស្តាំបន្តិចបន្តួច រីឯអ្នកបើកបរមិនមានរងរបួសអ្វីឡើយ ចំណែករទេះលក់ប្រហិត និងអ្នកបើកបរ មិនមានរងការខូចខាតនិងរងរបួសអ្វីទេ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានជជែកដោះស្រាយគ្នា ដោយភាគីខាង រថយន្តបានទាមទារឲ្យម្ចាស់រទេះលក់ប្រហិត សងសំណងថ្លៃខូចខាតចំនួន ៥០០$ តែខាង ម្ចាស់រទះលក់ប្រហិតមិនព្រមសង ពីព្រោះ រូបគាត់មិនបានទៅបុករថយន្តនោះទេ តែខាងរថយន្តនៅតែឲ្យខាងម្ចាស់រទេះ លក់ប្រហិតចេញសងដដែលៗ ធ្វើឲ្យអ្នក ដែលឃើញហេតុការណ៍នេះ ចេញមកជួយ អន្តរាគមន៍ភ្លាមៗ ធ្វើឲ្យខាងគាគីរថយន្ត មានកាអៀនខ្លួនបានបើករថយន្តចេញ ទៅបាត់ មិនបានចាំយកលុយសំណងនោះ ទ្បើយ៕ ស៊ីន កុសល
ម៉ូតូលក់ប្រហិតចៀនឈប់បង្អង់ល្បឿនផ្លូវចង្អៀតត្រូវរថយន្តបុកគូទពីក្រោយរងការខូចខាត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:32:00 PM
Rating:

No comments: