ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ត បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ៏ត្ន បានជ្រុលចង្កូត ទៅបុករឺុម៉កម៉ូតូបើកបញ្ច្រាស់ទិសដៅគ្នា បណ្តាលឲ្យម្ចាស់រឺុម៉កម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខសណ្ឋាគារ ប្រេសុីដង់ ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស វ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកលុចសុិស RX-330 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2X-7789 តាមបណ្តោយផ្លូវ ១២៨ ទិសដៅពីលិចទៅកើត លុះមកដល់ ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេង មកផ្លូវ ២២៥ បានជ្រុលចង្កូតទៅបុករឺុម៉ក ម៉ូតូមួយគ្រឿង ពណ៌ក្រហម បើកបរដោយ បុរសម្នាក់រួមដំណើរនិងបុរសជនជាតិ បរទេសពីរនាក់ទៀត ដែលជិះបញ្ច្រាស់ ទិសដៅពីកើតទៅលិច បណ្តាលឲ្យម្ចាស់រឺុម៉ក ម៉ូតូរងរបួសចំពោះខាងឆ្វេងពីកន្លែង របួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកតាមរឺុម៉កម៉ូតូ យកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្ត និងរឺុម៉កម៉ូតូ រងការខូចខាតបន្តិចបន្តួច ដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្ត និងរឺុម៉ក ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅតាម ផ្លូវច្បាប់៕ សហការី
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករុឺម៉កម៉ូតូរងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:32:00 PM
Rating:

No comments: