ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចកាច់.កម៉ូតូ ខណៈម្ចាស់ទុកចោល ចូលជ្រកភ្លៀងភ្លេចដកសោរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ នឹង ៣០នាទីរសៀល ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សុខវិឆ្ឆិកា ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ បឹងកេង ១ ខណ្ឌចំការមន។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ចំណែកជនរងគ្រោះមានឈ្មោះ កន សុវណ្ណ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ ១០៦ អី១ ផ្លូវ ៨០ ក្រុម ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់ ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0759 បានជិះដើរលេងនៅទីក្រុងកោះពេជ្រ ខណៈមេឃកំពុងតែភ្លៀង បានរត់ចូលទៅ ជ្រកភ្លៀង ដោយភ្លេចដកសោរ ស្រាប់តែ ក្រឡេកមកមើលម៉ូតូរបស់ខ្លួន ត្រូវចោរកាច់. ក យកទៅបាត់។
ដោយសារទីកន្លែងនោះមានកាមេរ៉ាសុវត្តិភាព ក៏ធ្វើការឆែកមើលទៅឃើញ ជនសង្ស័យ ម្នាក់ មកកាច់ក៏ម៉ូតូរបស់គាត់យកទៅបាត់ ដោយពេលមើលក្នុងកាមរ៉ាសុវត្តិភាពទៅ មិត្តភក្តិរបស់គាត់ធ្លាប់ស្គាល់ម្នាក់ដែលកាច់កម៉ូតូយកទៅ ក៏នាំជនរងគ្រោះទៅចាប់ជន សង្ស័យ ដល់ផ្ទះនៅក្រោយសារៈមន្ទីរ ទួលស្លែង មកប្រគល់ឲ្យសមត្ថកិច្ច និងបាន សួរនាំជនសង្ស័យរកម៉ូតូជនរងគ្រោះ ជនសង្ស័យបានឆ្លើយថាយកទៅបញ្ចាំ នៅឃ្លាំងរំសេវ បានលុយចំនួន ១០០ដុល្លារ ខណៈពេលនោះសមត្ថកិច្ចបាននាំជនសង្ស័យ ទៅកន្លែងបញ្ចាំដើម្បីឲ្យជនរងគ្រោះ មកលួសយកម៉ូតូរបស់ខ្លូនវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួន មកប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ កសាងសំណំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិនិធីច្បាប់។ ស៊ីន កុសល
លួចម៉ូតូបានហើយយកទៅបញ្ចាំត្រូវម្ចាស់តាមចាប់ប្រគល់ឲ្យសមត្ថកិច្ច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:51:00 PM
Rating:

No comments: