ប្តីប្រពន្ធពីរនាក់ និងកូនតូចម្នាក់ ដេញចាប់ចោរឆក់ខ្សែ.កជ្រុលទៅបុកគូទរថយន្តស្លាប់ទាំងពីរនាក់ និងកូនតូចរងរបួសធ្ងន់
ភ្នំពេញ៖ ប្រពន្ធបានបាក់កស្លាប់ក្នុងថ្លុក ឈាម គួរឲ្យអាណោចអធម រីឯប្តីរងរបួសធ្ងន់ តែអកុសលទៅដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តាមក្រោយប្រពន្ធ ចំណែកកូនប្រុសអាយុ ជាង ៣ខួប រងរបួសធ្ងន់ ដោយសារចោរ ឆក់ខ្សែរកជាប្រពន្ធ ហើយប្តីបានជិះម៉ូតូដេញ តាមក្នុងល្បឿលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿង ពេញទំហឹង រីឯចោរឆក់ ២នាក់ ត្រូវ សមត្ថកិច្ច ឃាត់បានភ្លាមៗ ម្នាក់ និងម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ដ៏រន្ធត់នេះនៅវេលាម៉ោង ៨ នឹង ៣០ នាទីយប់ ថ្ងៃទី ២៨ មិថុនា ២០១៧ នៅលើកំណាត់ផ្លូវ ២១៧ ចំការដូង ខាងត្បូង វត្តសំបួរមាស ២០០ ម៉ែត្រស្ថិតក្នុង សង្កាត់ដង្កោរ ខណ្ឌដង្កោរ។
ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធស្លាប់ កូនប្រុស រងរបួសធ្ងន់ ជិះម៉ូតូម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5728 ចំណែក រថយន្តត្រូវម្ចាស់បើកទៅផ្លុងចោលនៅក្នុងបុរីលឹមឈាងហាក់ ចំការដូង ព្រមទាំងដោះ ស្លាកលេខចេញគេចខ្លួនបាត់ស្រមោល។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធពីរនាក់ រួមទាំងកូនតូចបើកម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5728 តាមផ្លូវ ៣៧១ ខណៈពេលនោះ ស្រាប់តែលេចជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-1334 បើកមកពីក្រោយ ធ្វើសកម្មភាពឆក់ខ្សែ.ក ប្រពន្ធពីក្រោយ ឃើញដូច្នោះ ប្ដីក៏បើកម៉ូតូ តាមពីក្រោយ លុះមកដល់ចំណុចកើតហេតុ ខាងលើ បានធាក់ម៉ូតូជនសង្ស័យ បណ្ដាល ឲ្យម៉ូតូរបស់គាត់ជ្រុលទៅបុកគូទរថយន្ត ម៉ាកវីស្តូ ពីក្រោយពេញទំហឹង ធ្វើឲ្យប្រពន្ធ បាក់ក៏ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកប្ដីបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ តែអកុសលបានស្លាប់តាមក្រោយ ប្រពន្ធ រីឯកូនតូចរងរបួសត្រូវបញ្ជូនទៅ មន្ទីរពេទ្យកុមារជាតិដើម្បីសង្គ្រោះ។
ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួនបាត់ ស្រមោល។
សពប្តីត្រូវបានគេស្គាល់ឈ្មោះ មាន ពិសី អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេង ៣ ខណ្ឌចំការមន ចំណែកប្រពន្ធ និងកូនប្រុស មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ សពទាំង ២នាក់ប្តីប្រពន្ធខាងលើ ត្រូវបាន រៀបចំឯកសារប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ជនសង្ស័យ ដែលជាចោរឆក់ម្នាក់ យកទៅសួរនាំ នៅ អធិការដ្ធាននគរបាល ខណ្ឌដង្កោរ រួច ទើបប្រគល់អោយសមត្ថកិច្ចមានជ័យវិញ ព្រោះទីតាំងឆក់ក្នុងទឹកដី ខណ្ឌមានជ័យ រីឯនៅកន្លែងកើតហេតុសមត្ថកិច្ចមូលដ្ធាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានមក សម្រួលចរាចរណ៍ និងបានទាក់ទងទៅ ជំនាញ ចរាចរណ៍ក្រុង មកវាស់វែងស្ទួចយក រថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរងចាំការ ដោះស្រាយតាមផ្លូវច្បាប់។ ស៊ីន កុសល
ប្តីប្រពន្ធពីរនាក់ និងកូនតូចម្នាក់ ដេញចាប់ចោរឆក់ខ្សែ.កជ្រុលទៅបុកគូទរថយន្តស្លាប់ទាំងពីរនាក់ និងកូនតូចរងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:44:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:44:00 PM
Rating:
No comments: