ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្ត លុចស៊ីសមួយគ្រឿង បោះពួយយ៉ាងលឿន ហើយព្យាយាមវ៉ាជែង តែវ៉ាមិនផុតក៏ជ្រុលទៅ បុកគូទរថយន្តបាឡែនមួយគ្រឿងទៀត ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ នឹង ០០នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ ត្រង់ចំណុចខាងលើស្ពានអាកាស ៥មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស ម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក កាំមឺរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3138 តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តបើកមកពីក្រោយ មួយគ្រឿងទៀត ម៉ាក ឡុចស៊ីស RX៤០០ ពណ៌ស្ករ ពាក់ស្លាក លេខ ភ្នំពេញ 2AO-5988 ដែលបើកបរ ដោយបុរសជាជនជាតិកូរ៉េម្នាក់ ក្នុងល្បឿន លឿន ហើយព្យាយាមវ៉ាជែងខាងស្តាំរថយន្ត បាឡែនខាងលើ តែវ៉ាមិនផុតក៏ជ្រុលទៅបុក ពីក្រោយចំហៀងខាងស្តាំបណ្តាលឲ្យក្រពឹតយ៉ាងដំណំ ចំណែកឯរថយន្តបង្ករងការ ខូចខាត បែកនិងក្រពឹតកាងខាងមុខចំហៀង ខាងឆ្វេង តែសំណាងល្អមិនបង្កឲ្យមាន អ្នកទទួលរងរបួសនោះទេ។
ក្រោយពេលកើតហេតុភាគីទាំងពីរបានចុះ មកនិយាយចរចាគ្នាដោយភាគីខាងរថយន្តបង្ក មិនចង់មានរឿងវែងឆ្ងាយក៏ព្យាយាម យករថយន្តរងគ្រោះទៅជួសជុលឲ្យ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ផ្កាយព្រឹក
រថយន្តលុចស៊ីសព្រលះគូទរថយន្តបាឡែនរងការខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:02:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:02:00 PM
Rating:
No comments: