សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់
ភ្នំពេញ៖ ជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធ នឹងករណីចែកចាយ និងប្រើប្រាស់គ្រឿង ញៀន ត្រូវបានសមត្ថកិច្ចជំនាញនៃ អធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប្រជាការពារ រួមទាំង កម្លាំងនគរបាលប៉ុស្តិ៍៍ទួលសង្កែ ធ្វើការ ចុះបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង ១២ នឹង ១០នាទី ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ត្រង់ចំណុចទួលសំពៅ ហៅទួល តាស័ក្តិ ៥ ម្តុំអង់តែនទួលគោក ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក អុីវ ឈុនផេង អធិការង ខណ្ឌឬស្សីកែវ ទទួលបន្ទុកផ្នែកយុត្តិធម៌ បានបើកធ្វើការ ស្រាវជ្រាវនិងដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងនូវទីតាំងមួយកន្លែង ជាលទ្ធផលសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដោយដកហូតបាននូវគ្រឿងញៀន ប្រភេទក្រាម ពណ៌ថ្លាចំនួន ០៥កញ្ចប់ និង ឧបករណ៍ប្រើ ប្រាស់គ្រឿងញៀន ជាដបទឹក សុទ្ធ រួមទាំងថង់ផ្លាស្ទិចសំរាប់ច្រកគ្រឿង ញៀន មួយចំនួនទៀត។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន មកកាន់ប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការឃាត់ សាកសួរចំលើយកសាងសំណំុរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់ការបន្តទៅតាមនីតិវិធី៕ ស៊ីន កុសល
សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:28:00 AM
Rating:
No comments: