ជិះម៉ូតូមកពីមង្គការបងប្អូនត្រូវរថយន្តស៊ីទែនសាំង LHR ​បុកពីក្រោយស្លាប់ម្នាក់ រងរបួសស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូមកពីមង្គការបងប្អូនត្រូវរថយន្តស៊ីទែនសាំង LHR ​បុកពីក្រោយស្លាប់ម្នាក់ រងរបួសស្រាលម្នាក់

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាត ២នាក់ ជិះម៉ូតូ ម៉ាក Zoomer មួយគ្រឿង ចេញមក ពីហែរជំនូនការ និងហូបបាយថ្ងៃត្រង់ រួចរាល់ ជិះម៉ូតូត្រឡប់មកផ្ទះដើម្បី តែងខ្លួនផ្លាស់ប្តូរ សំលៀកបំពាក់ ក៏ត្រូវរថយន្តដឹកប្រេងសាំង របស់ក្រុមហ៊ុន LHR បើកមកបុកពីក្រោយ
បណ្តាលអោយបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។
ហេតុការណ៍ដ៏រន្ធត់នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១​ នឹង ១០រសៀល ថ្ងៃ​ទី​ ២៩ ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៧ នៅគល់ស្ពានលី​យ៉ុង​ផាត់​ ខណ្ឌ​ព្រែកព្នៅ​ ខាងលិច លើផ្លូវអូរដឹម កប់ស្រូវ ស្ថិតក្នុង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
នារីរងគ្រោះស្លាប់មានឈ្មោះ សន សុគន្ធារី អាយុ ១៨ ឆ្នាំ និងឈ្មោះ ផង់ ស្រីរត័្ន ភេទស្រី អាយុ ១៨ ឆ្នាំ ជាអ្នកឌុប រងរបួសស្រាល មានទីលំនៅភូមិ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាមួយគ្នា ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញនារី ២ នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ZoomerX  ពាក់ស្លាកកលេខ ភ្នំពេញ 1FK-4641 ទិសដៅពីកើតទៅលិច ស្របគ្នា ជាមួយរថយន្ដដឹកសាំងក្រុមហ៊ុន LXR ពាក់ស្លាកលេខ ភ្នំពេញ 3B-0096 លុះមកដល់ គល់ស្ពានលីយ៉ុងផាត់ ក៏ត្រូវ រថយន្ដកៀរបណ្ដាលឲ្យដួលបោកក្បាល ទៅនឹងថ្នល់ដាច់ខ្យល់ស្លាប់នៅក្នុងថ្លុកឈាមតែម្ដង ភ្លាមៗនោះរថយន្ដបានបើករត់គេច រហូតដល់ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវ សមត្ថកិច្ច តាមចាប់បានចំណែក ឯងតៃកុង រថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើអន្ដរាគមន៍ និងទំនាក់ទំនង ទៅរថយន្ដសង្គ្រោះបានមកទទួលអ្នករងរបួស ទៅសង្គ្រោះភ្លាមៗ ដោយឡែកសាកសពត្រូវ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯងស្រុកកំណើត ។ ចំណែករថយន្ដ និងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ពេលក្រោយតាមនីតិវិធី ។ សហការី
ជិះម៉ូតូមកពីមង្គការបងប្អូនត្រូវរថយន្តស៊ីទែនសាំង LHR ​បុកពីក្រោយស្លាប់ម្នាក់ រងរបួសស្រាលម្នាក់ ជិះម៉ូតូមកពីមង្គការបងប្អូនត្រូវរថយន្តស៊ីទែនសាំង LHR ​បុកពីក្រោយស្លាប់ម្នាក់ រងរបួសស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.