បើករថយន្តជ្រុលទៅបុករថយន្តមួយលើកមិនអស់ចិត្ត បកក្រោយទៅបុកមួយលើកទៀត ម្ចាស់ទ្រាំមិនបានដេញចាញ់ប្រគល់ឲ្យសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តជ្រុលទៅបុករថយន្តមួយលើកមិនអស់ចិត្ត បកក្រោយទៅបុកមួយលើកទៀត ម្ចាស់ទ្រាំមិនបានដេញចាញ់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសជាមន្ត្រីកងរាជអវុធហត្ថម្នាក់ បើករថយន្តហាយលែនឌ័រមួយគ្រឿង ជ្រុលចង្កូតទៅបុករថយន្តវ៉េហ្វ័រ មួយលើក មិនអស់ចិត្តបើកហួសទៅមុខហើយ ត្រទ្បប់ មកបុកម្តងទៀត ត្រូវម្ចាស់អត់ទ្រាំមិនបាន ក៏បើករថយន្តដេញតាម ចាប់ប្រគល់ជូន សមត្ថកិច្ចភ្លាមៗ សំណាងល្អមិនមាន អ្នករងរបួស។
ហេតុការណ៍កើតទ្បើងកាលពីលេវាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យ ជាសុីមសាមគ្គី សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់មាន អាវជាមន្ត្រីកងរាជអាវុធហត្ថ ពាក់នៅលើពូករថយន្ត បានបើករថយន្តមួយ គ្រឿង ម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-9741 តាម បណ្តោយផ្លូវ ២៧១ ទិដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូចទៅបុករថយន្តមួុយគ្រឿង ម៉ាករ៉េហ្វ័រ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 2Z-4657 បើកបរដោយបុរសម្នាក់ រួមដំណើរនិងមិត្តភក្តិបីនាក់ បើកបរស្របទិស ដៅគ្នា បុកពេញទំហឹង បណ្តាលឲ្យរថយន្ត រងគ្រោះខូចខាតផ្នែកចំហៀងខាងឆ្វេង យ៉ាងដំណំ ភ្លាមៗនោះរថយន្តមិនបានឈប់ ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ គេចទៅមួយសន្ធុះ ស្រាប់តែមិនដឹងជាមាន រឿងអី ស្រាប់តែរថយន្តបង្កបានត្រទ្បប់ ក្រោយមកវិញ ហើយបានទៅបុករថយន្ត រងគ្រោះម្តងទៀត ហើយបានរត់គេចខ្លួន ភ្លាមៗនោះធ្វើឲ្យម្ចាស់រថយន្តរងគ្រោះ ទ្រាំមិនបាន ក៏ជិះរថយន្តដេញតាមពីក្រោយ រហូតធ្វើឲ្យម្ចាស់រថយន្តបង្កមានការភិតភ័យ បើករថយន្តចូលទៅក្នុងអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ ត្រូវបានសមត្ថកិច្ច ឃើញបានជួយឃាត់ខ្លួនផងដែរ តែសំណាង ល្អមិនមានអ្នកណារងរបួស។
ក្រោយកើតហេតុសមត្ថកិច្ច ខណ្ឌពោធិ៍ សែនជ័យ បានប្រគល់រថយន្តទាំងពីរគ្រឿង ឲ្យទៅចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
បើករថយន្តជ្រុលទៅបុករថយន្តមួយលើកមិនអស់ចិត្ត បកក្រោយទៅបុកមួយលើកទៀត ម្ចាស់ទ្រាំមិនបានដេញចាញ់ប្រគល់ឲ្យសមត្ថកិច្ច បើករថយន្តជ្រុលទៅបុករថយន្តមួយលើកមិនអស់ចិត្ត បកក្រោយទៅបុកមួយលើកទៀត ម្ចាស់ទ្រាំមិនបានដេញចាញ់ប្រគល់ឲ្យសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:29:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.