បើកម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនពេក មកដល់ផ្លូវបំបែកជាបួនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ឆ្លងផ្លូវ ពេញទំហឹង បណ្តាលឲ្យដួលបោករងរបួស ធ្ងន់ទាំពីរនាក់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១ ខែ កក្តដា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវ ១៥៦ កែងផ្លូវ ២៦៥ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FL-6273 តាមបណ្តោយផ្លូវលេខ ២៦៥ ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ផ្លូវ ១៥៦ ចំណុចកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរី ០១០ ពណ៌ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 1AM-3921 ជិះដោយបុរសម្នាក់តាមផ្លូវ ១៥៦ ទិសដៅពីកើតទៅលិច ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ PCX រងរបួសធ្ងន់ ត្រូវបានប្រជាជនលើកដាក់លើម៉ូតូ យកទៅ សង្គ្រោះភ្លាមៗ ចំណែកខាងម្ចាស់ម៉ូតូសង់ មិនបានទៅសង្គ្រោះនៅមន្ទីពេទ្យនោះទេ ចាំសាច់ញាតិយកទៅសង្គ្រោះនៅផ្ទះដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់បានឲ្យភាគីទាំងសងខាង សម្រុះ សម្រួលគ្នា ដោយភាគីទាំងសងខាងមិនចង់ ឲ្យមានរឿងវែងឆ្ងាយបានត្រទ្បប់ទៅផ្ទះ រៀងៗខ្លួនមិនចង់បានសំណង៕ សហការី
បើកម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ទាំងសងខាង បើកម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.