បើករថយន្តលឿនពេកជ្រុលទៅបុកខឿនសួនច្បារហួសទៅបុកដើមចំបុីដាច់អស់មួយដើម - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជ្រុលទៅបុកខឿនសួនច្បារហួសទៅបុកដើមចំបុីដាច់អស់មួយដើម

ភ្នំពេញ៖ ក្រុមគ្រួសារប្រុសស្រីមួយក្រុម បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកខឿនសួនច្បារ បែកអស់មួយ កង់ រួចបន្តទៅបុកដើមចំបុីដាច់មួយដើម ទៀត ទៅមុខលេងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៣ នឹង ៣០នាទីទៀបភ្លឺ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ ទីស្តីការ គណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាក NISSAN-FRONTIFR ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AH-2782 បើកជាលក្ខណៈគ្រួសារ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខាងលើ បានរេចង្កូតទៅបុកខឿនសួនច្បារ បែកអស់មួយកង់ រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកដើមចំបុីដែលដាំនៅលើសួន ដាច់អស់មួយដើមរាបដល់ដី ហើយរថយន្ត បង្កទៅមុខលែងរួច សំណាងល្អមិនមានអ្នក រងរបួស ចំណែកអ្នកនៅក្នុងរថយន្តបានបើក ទ្វារចេញគេចខ្លួនបាត់ស្រមោលបន្សល់រថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះ ស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ផ្កាយព្រឹក
បើករថយន្តលឿនពេកជ្រុលទៅបុកខឿនសួនច្បារហួសទៅបុកដើមចំបុីដាច់អស់មួយដើម បើករថយន្តលឿនពេកជ្រុលទៅបុកខឿនសួនច្បារហួសទៅបុកដើមចំបុីដាច់អស់មួយដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.