ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយរងរបួសធ្ងន់ និងស្រាលពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយរងរបួសធ្ងន់ និងស្រាលពីរនាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា ជោកជាំ បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុកម៉ូតូ បើកស្របទិសដៅគ្នា ពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ទាំងពីរនាក់ដួលបោកនឹងថ្នល់ រងរបួសធ្ងន់ ម្នាក់ និងម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខផ្សារ ៧មករា ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បើក រថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5885 តាម បណ្តោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅ បុកពីក្រោយម៉ូតូមួយគ្រឿង ម៉ាកហ្វីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-7547 ជិះដោយបុរសពីរនាក់ ស្របទិសដៅគ្នា ពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យជន រងគ្រោះបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនីកឯកជនដឹកយកសង្គ្រោះភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាលមិនបាន ទៅពេទ្យនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សា ទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយរងរបួសធ្ងន់ និងស្រាលពីរនាក់ ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយរងរបួសធ្ងន់ និងស្រាលពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.