ស្រវឹងស្រាបើករថយន្តបុករះរថយន្ត និងម៉ូតូផ្ទះលក់ទូរស័ព្ទរងការខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ស្រវឹងស្រាបើករថយន្តបុករះរថយន្ត និងម៉ូតូផ្ទះលក់ទូរស័ព្ទរងការខូចខាតយ៉ាងដំណំ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ គូសង្សារមួយគូស្រវឹងស្រាជោកជាំ បើករថយន្តជ្រុលទៅបុករថយន្តកូរ៉េ លក់ការ៉េម និងតែគុជ ដែលម្ចាស់ចតចោល នៅលើដងផ្លូវ បណ្តាលឲ្យបុើងទៅប៉ះ ម៉ូតូពីរគ្រឿទៀត ខ្ទាតទៅចូលផ្ទះលក់ ទូរស័ព្ទដៃ រងការខូចខាតយ៉ាងដំណំ សំណាង ល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ០០នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅខាងត្បូងខារាអូខេ ទីក្រុង អង្គរ ប្រមាណជា ២០០ម៉ែត្រ ក្នុងសង្កាត់ ការកាប ខណ្ឌពោធិដែនជ័យ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ រួមដំណើរ និងស្ត្រីជាគូសង្សារម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាក CRV ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-9487 តាម បណ្តោយផ្លូវ ២០០៤ ទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ លុះមក ដល់ចំណុចកើតហេតុខាងលើ ដោយសាខ្លួន ស្រវឹង និងធ្លាក់ភ្នែកផងនោះ បានរេចង្កូត ទៅបុករថយន្តកូរ៉េលក់ការ៉េម និងតែគុជ ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 2E-5336 ដែលខូច ម្ចាស់ចតចោលនៅលើ ដងផ្លូវចំពាក់កណ្តាលបណ្តាលឲ្យបុើងទៅ ប៉ះម៉ូតូពីរគ្រឿង មួយគ្រឿង ម៉ាកលែត និងមួយគ្រឿងទៀត ម៉ាកវីវ៉ា ដែលម្ចាស់ចត នៅក្បែររថយន្តស្របទិសដៅគ្នា ហើយបាន រុញផ្ទប់ចូលផ្ទះលក់ទូរស័ព្ទដៃ និងទូលក់ ទូរស័ព្ទ រងការខូតខាតយ៉ាងដំណំ សំណាងល្អ មិនមានអ្នកណារងរបួស ចំណែកម្ចាស់ រថយន្តបង្ក ត្រូវបានអ្នកឃើញហេតុការណ៍ ឃាត់បានភ្លាមៗ នៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំដោះគ្នាទៅតាម ផ្លូវច្បាប់៕ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុករះរថយន្ត និងម៉ូតូផ្ទះលក់ទូរស័ព្ទរងការខូចខាតយ៉ាងដំណំ ស្រវឹងស្រាបើករថយន្តបុករះរថយន្ត និងម៉ូតូផ្ទះលក់ទូរស័ព្ទរងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:29:00 PM Rating: 5

No comments:

Powered by Blogger.