ភ្នំពេញ៖ បុរសពីរនាក់បើកម៉ូតូពីគ្រឿង វ៉ាក់នឹងរថយន្តដែលបើកបញ្ច្រាស់ទិសដៅ បណ្តាលឲ្យចាប់ហ្វ្រាំងដួលបោកនឹងថ្នល់ ងើបទ្បើងរករឿងម្ចាស់រថយន្ត និងជេរដៀល ប្រមាថកាតទាន ទៅលើម្ចាស់រថយន្តយ៉ាង ចាស់ដៃ ធ្វើឲ្យម្ចាស់រថយន្តងឿងឆ្ងល់ ក៏បើករថយន្តដេញតាមសួរនាំ កើតជាអំពើ ហិង្សាដាក់គ្នា បណ្តាលឲ្យរងរបួសស្រាល ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចចុះជួយ អន្តរាគមន៍ទាំងយប់។
ហេតុការណ័នេះកើតទ្បើងការពីវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវ ១៩៦៦ កែងផ្លូវ ១០១១ ជាប់នឹង (ខារាអូខេA1) ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ម្ចាស់រថយន្តមានឈ្មោះ ឈិត សិរី ភេទប្រុស អាយុ ២៧ ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ ពេលទំនេរ យករថយន្តរត់តាក់សុី ស្នាក់នៅ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកម្ចាស់ម៉ូតូទាំងពីរនាក់ មិនបានប្រាប់ឈ្មោះនោះទេ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោងតាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញបុរសពីរនាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកអាយខុន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0229 និងមួយគ្រឿងទៀត ម៉ាក ហ្វីណូ ពណ៌ កាបស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 1GL-3252 បើកតាមផ្លូវលេខ ១៩៦៦ ទិសដៅពីលិចទៅកើត មកដល់ផ្លូវ ១០១១ បានបត់ស្តាំ ក៏បានវ៉ាក់នឹងរថយន្តរបស់គាត់ ម៉ាកបាទ្បែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-8397 បើកតាមផ្លូវលេខ ១០១១ ទិសដៅពីត្បូងទៅជើង ដែលមកចាំយកភ្ញៀវ នៅចំណុចកើតហេតុខាងលើ ហើយបានចាប់ ហ្វ្រាំង ដួលបោកនឹងថ្នល់ រួចងើបទ្បើយមក បានជេរប្រមាថកាតទាន ទៅលើម្ចាស់រថយន្ត យ៉ាងចាស់ដៃ ធ្វើឲ្យគាត់ងឿងឆ្ងល់ ក៏បើក រថយន្តដេញតាមដើម្បីសួរនាំ ស្រាប់មកដល់ ផ្លូវ ១០០៧ កែងផ្លូវ ១៩៧១ មិនទាន់បាន សួរនាំផង ត្រូវបានម្ចាស់ម៉ូតូទាំងពីរគ្រឿង ស្ទុះមកក្របួច.កអាវ អូសរូបគាត់ចេញពី រថយន្ត ហើយបានយកដំថ្ម និងខ្សែក្រវាត់ បំរុងវាយទៅលើរូបគាត់ធ្វើឲ្យគាត់ភ័យ និងស្រែកផ្អើលដល់អ្នករស់នៅម្តុំនោះ ចេញមកឈូឆរ ចោមរោមមើល ទើបទាក់ទងទៅសមត្ថកិច្ច ចុះមកជួយ អន្តរាគមន៍ និងបានឃាត់ខ្លួននៅកន្លែងបាន ផងដែរ។
ក្រោយកើហេតុសមត្ថកិច្ចបានយករថយន្ត និងម៉ូតូព្រមទាំងម្ចាស់ ទៅសួនាំនៅ អធិការដ្ឋានគរបាលខណ្ឌសែនសុខ តែភាគីទាំងសងខាងយកត្រូវរៀងៗខ្លួន មិនមានអ្នកណាទទួលខុសនោះទេ ហើយខាងម្ចាស់រថយន្តបានប្រាប់ទៅ សមត្ថកិច្ចថា ឲ្យម្ចាស់ម៉ូតូសូមទោសគាត់ ព្រោះអ្នកទាំងពីរ ជាអ្នកបង្កហេតុ ហើយរូបគាត់ មិនចង់បានសំណងពីម្ចាស់ ម៉ូតូនោះទេ ឲ្យតែសុំទោសគាត់មួយមាត់ រូបគាត់នឹងឲ្យទៅភ្លាម បានមួយសន្ទុះក្រោយ មក ដោយម្ចាស់ម៉ូតូដឹងកំហុសខ្លួនឯង ដឹងថាខុសបានសុំទោសម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿង ហើយបានត្រទ្បប់ទៅផ្ទះ រៀងៗខ្លួនបាត់ស្រមោលទៅ៕ ស៊ីន កុសល
បើកម៉ូតូវ៉ាក់នឹងរថយន្ត មិនអធ្យាស្រ័យគ្នាកើតអំពើហឹង្សាផ្អើលទាំងយប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:38:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:38:00 PM
Rating:

No comments: