យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមឆក់កាបូប រួចគំរាមកាប់ប្លន់យកម៉ូតូ មិនបានសម្រេច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមឆក់កាបូប រួចគំរាមកាប់ប្លន់យកម៉ូតូ មិនបានសម្រេច

ភ្នំពេញ៖ យុវជនម្នាក់រួមទាំងនារី ៣ទៀត ជិះម៉ូតូនិច ១ គ្រឿង ត្រូវបានចោរ១ក្រុម ជិះម៉ូតូជិត ១០ គ្រឿង ធ្វើសកម្មភាពឆក់ កាបូបស្ពាយ បានហើយ គំរាមដកដាវបំរុង កាប់ប្លន់យកម៉ូតូទៀត ត្រូវជនរងគ្រោះស្រែក ឆោឡោឡើង ធ្វើឲ្យជនសង្ស័យទាំងនោះ ជិះគេចខ្លួនបាត់ស្រមោល។
ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ ២០៥ នៅចំណុចស្តុបកៅដាយ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនរងគ្រោះទី១ មានឈ្មោះ នី ស្រីកា ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរ ធ្វើការនៅអូគឺដេ ស្នាក់នៅស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ជាម្ចាស់កាបូប ទី ២ មានឈ្មោះ ណាក់ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ និងស្នាក់នៅ ជាមួយគ្នា ជាម្ចាស់ម៉ូតូនិច ទី៣៖ មានឈ្មោះ នី ស្រីនុច ភេទ ស្រី អាយុ ២១ ឆ្នាំ មានមុខរបរ និងស្នាក់ជាមួយគ្នា ទី.៤៖ មានឈ្មោះ វក់ សិនវន ភេទ ស្រី អាយុ ២០ មុខរបរ និងស្នាក់នៅជាមួយគ្នា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាបីនាក់ ខណៈចេញពីធ្វើការ បានតេហៅសង្សាឈ្មោះ ណាក់ មកឌុប ចេញទៅផ្ទះនៅស្ទឹងមានជ័យ ដោយបើកម៉ូតូ និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-7630 ពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែលេច ជនសង្ស័ុយ ១ក្រុម ជិះម៉ូត១០គ្រឿង មកពី ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបាន ហើយដកដាវគំរាមប្លន់យកម៉ូតូទៀត តែត្រូវ ជនរងគ្រោះស្រែកឆោឡោឡើង ធ្វើឲ្យ ជនសង្ស័យទាំងនោះ ជិះគេខ្លួនបាត់ដោយ សុវត្តិភាព។
ជនរងគ្រោះបន្តទៀតថា នៅក្នុងកាបូបស្ពាយ នោះ រួមមានលុយកាក់មួយចំនួនផងដែរ។
ក្រោយកើតហេតុជនរងគ្រោះទាំង ៤នាក់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទំនប់ទឹក៕ ស៊ីន កុសល
យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមឆក់កាបូប រួចគំរាមកាប់ប្លន់យកម៉ូតូ មិនបានសម្រេច យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមឆក់កាបូប រួចគំរាមកាប់ប្លន់យកម៉ូតូ មិនបានសម្រេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.