ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បើកម៉ូតូ លឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក រថយន្តសង្គ្រោះគ្លីនិចហុងហាក់ ចំពាក់ កណ្ដាលរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ៥០នាទីយប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ មុនីវង្ស ត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជនម្នាក់ បើកម៉ូតូអៃខន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1H-8910 ពីកើត ទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក រថយន្តសង្គ្រោះគ្លីនិចហុងហាក់ ពាក់ស្លាក លេខ ព្រះស៊ីហនុ 2A-8564 បើកបរពីជើង ទៅត្បូង ជិតផុតស្តុបទៅហើយ ពេញទំហឹង បោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិច ឯកជនរស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទង ហៅជំនាញមកវាស់វែង យករថយន្ត និងម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវ ច្បាប់។ សហការី
ស្រវឹងស្រាបើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តគ្លីនិកហុងហាក់រងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
5:30:00 PM
Rating:

No comments: