ក្មេងទំនើងដេញកាប់គ្នាត្រូវមន្រ្តីយោធាឃើញផ្ទុះអាវុធ ៣គ្រាប់ ចាប់បានពីរនាក់ប្រគល់ឲ្យសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្មេងទំនើងដេញកាប់គ្នាត្រូវមន្រ្តីយោធាឃើញផ្ទុះអាវុធ ៣គ្រាប់ ចាប់បានពីរនាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ស្ទាវ១ក្រុមជាច្រើននាក់ ដេញកាប់ ទៅលើយុវជន ៤ ខណៈយោធាឃើញដូច្នេះ ក៏ផ្ទះអាវុធ ៣ គ្រាប់ ឃាត់ខ្លួនបានក្មេងទំនើង ២នាក់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចធនាគារអេស៊ីលីដា ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទី១៖ មានឈ្មោះ ឆុំ ហៀង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងមាស ស្នាក់នៅផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ទីមានឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរជាអ្នកលើកម្ហូប ក្នុងហាង ស្នាក់នៅម្ដុំ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ឌឹប ចាន់ដេត ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ បកប្រែភាសាចិន ស្នាក់នៅកោះពេជ្រ ជាម្ចាស់ម៉ូតូឌ្រីមសង់ ០១៧។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា ៤ ជិះម៉ូតូ ២ គ្រឿង និច១គ្រឿង ឌ្រីមសង់០១៧ មួយ គ្រឿង ពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានក្រុមស្ទាវ ១ក្រុម ជិះម៉ូតូជាច្រើនគ្រឿង មកពីក្រោយ ធ្វើសកម្មភាពកាប់ទៅរូបគេទាំង ៤នាក់ គោលបំណងបំរុងប្លន់យកម៉ូតូ ដោយគេភ័យ ខ្លាំងពេក គេក៏រត់ចោលម៉ូតូឌ្រីមសង់ ០១៧ ពេលនោះមានមន្ត្រីយោធាពីរនាក់ប្ដីប្រពន្ធ កំពុងបើករថយន្តឃើញដូចច្នេះ ក៏ដក កាំភ្លើងបាញ់ឡើងលើ ៣គ្រាប់ រួចចាប់បាន ២នាក់ និងម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-1339 មួយគ្រឿង ចំណែក ស្ទាវជាច្រើន បានកាប់យកស្លាកលេខ ម៉ូតូឌ្រីមសង់ ០១៧ របស់ឈ្មោះ ឌឹប ចាន់ដេត ជិះគេចខ្លួនបាត់ដោយសុវត្តិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ នាំខ្លួនស្ទាវ ២នាក់ និងម៉ូតូទៅកាន់ប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ សហការី
ក្មេងទំនើងដេញកាប់គ្នាត្រូវមន្រ្តីយោធាឃើញផ្ទុះអាវុធ ៣គ្រាប់ ចាប់បានពីរនាក់ប្រគល់ឲ្យសមត្ថកិច្ច ក្មេងទំនើងដេញកាប់គ្នាត្រូវមន្រ្តីយោធាឃើញផ្ទុះអាវុធ ៣គ្រាប់ ចាប់បានពីរនាក់ប្រគល់ឲ្យសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.