ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៤កង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៤កង់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនមធ្យម រេចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ៤កង់ រថយន្តផ្ទប់ នឹងក្បាលនាគទៅមុខលែងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ សាលាព្រះយេស៊ូ គ្រិស្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តមួយ គ្រឿង ម៉ាក TOYOTA COROLA ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-2009 តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅ ត្បូង ក្នុងល្បឿនលឿនមធ្យម ស្រាប់តែមក ដល់ កន្លែងកើតហេតុខាងលើ បានរេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យក្បាលនាគ បាក់អស់ ៤កង់ រថយន្តបង្កខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ និងផ្ទប់ជាប់ក្បាលនាគទៅមុខ លែងរួច ចំណែកម្ចាស់រថយន្តបង្ករងរបួស ស្រាល ត្រូវបានអ្នកឃើញហេតុការណ៍ជួយ ឃាត់ខ្លួននៅនិងកន្លែងផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៤កង់ ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកផ្លូវបាក់អស់ ៤កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.