បើករថយន្តលឿនពេកជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រ បើកលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត លុចស៊ីស 570 ចំផ្នែកចំហៀងក្រោយ ខាងស្ដាំ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ នឹង ៥០នាទីយប់ ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៣៦ កែងផ្លូវ ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាអ្នករត់រថយន្ត តាក់ស៊ីម៉ែត្រ រួមទាំងដឹកភ្ញៀវប្រុសស្រី ២ នាក់ ម៉ាកព្រូស ពណ៌ត្រួយចេក ពាក់ស្លាក លេខ ភ្នំពេញ 2AM-5992  ពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលចង្កូតទៅបុក រថយន្តលុចស៊ីស 570 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AP-5999 កំពុងឆ្លងផ្លូវ ចំផ្នែកខាងក្រោយខាងស្ដាំ បណ្ដាលឲ្យ រថយន្ត 570 របើកកាងបន្តិច ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងពីរ ធ្វើការសំរបសំរួលគ្នាមិនត្រូវសោះ ទាមទារយកត្រូវរៀងៗខ្លួន ដោយរថយន្ត តាក់ស៊ីម៉ែត្រសង ១៥០០ ដុល្លារ ចំណែក រថយន្ត 570 ទារ ៥០០០ ដុល្លារ ដូច្នេះមិន ត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងឲ្យ ជំនាញមកវាស់វែង យករថយន្តទាំងពីរ ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយ តាមផ្លូវច្បាប់។ ស៊ីន កុសល
បើករថយន្តលឿនពេកជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង បើករថយន្តលឿនពេកជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.