ភ្នំពេញ៖ រថយន្ត PUSO បោះពួយយ៉ាង លឿន ជ្រុលទៅបុករថយន្តហ៊ីយ៉ានដាយ ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត ហ៊ីយ៉ានដាយ ក្រឡាប់ផ្ងាជើងឡើងលើ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចជិតរោងចក្រអុីខាង ក្នុងភូមិ ដំណាក់ធំ ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់បើករថយន្ត PUSO ជាប្រភេទបែន ដឹកគ្រោះ ពាក់ស្លាកលេខ ភ្នំពេញ 3A-2356 ពីកើតទៅលិច បោះពួយយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើ បានជ្រុល ទៅបុករថយន្តហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AF-4037 ដែលបើកស្របគ្នា ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់ ផ្ងាជើងឡើងលើច្រង៉ាង ឯម្ចាស់ហ៊ីយ៉ាន់ដាយ រងរបួសត្រូវបានរថយន្តគ្លីនិចឯជន ដឹកយក ទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តទាំងពីរ រងការខូចខាតយ៉ាដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាស់វែងយក រថយន្តទាំងពីរគ្រឿង ទៅការិយាល័យ ចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ផ្កាយព្រឹក
រថយន្ត PUSO ព្រលះហុីយ៉ានដាយក្រឡាប់ផ្ងាជើងច្រងាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:04:00 PM
Rating:

No comments: