ភ្នំពេញ៖ ស្ត្រីពោះធំម្នាក់បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ជ្រុល ចង្កូត ទៅបុករថយន្តជនជាតិកូរ៉េ បើកបត់ ឆ្លងផ្លូវចំកង់ផ្នែកខាងក្រោយពេញទំហឺង បណ្តាលឲ្យបោកនឹងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ០០នាទីយប់ ថ្ងៃទី ១ ខែ កក្តដា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខកាកបាទក្រហម កម្ពុជា ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញស្ត្រី ពោះធំម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកស្មាក់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-7204 តាមបណ្តោយផ្លូវ ២៧១ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែង កើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាកលិចសុីស GX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6819 បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ បញ្ច្រាស់ទិសដៅគ្នា ពីជើងទោត្បូង បត់ឆ្វេង ឆ្លងផ្លូវចូលច្រកក្លោងទ្វារកាកកាបាតក្រហមកម្ពុជា ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបាន សាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូរងរការ ខូចខាត បន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឆ្លងផ្លូវរងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:47:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:47:00 PM
Rating:
No comments: