ភ្នំពេញ៖ បុរសពីរនាក់បើកម៉ូតូលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន បត់មិនទាន់ជ្រុលទៅបុកខឿនស្ពានស្ទឹងមានជ័យ រងរបួសធ្ងន់ និងស្រាល២នាក់
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១នឹង ៤០នាទីយប់ ថ្ងៃទី ៤ ខែ កក្ដដា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ នៅចំណុចចុងស្ពានស្ទឹងមានជ័យ ខាងជើងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ០១២ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-2240 ពីត្បូងទៅជើង ឡើងស្ពានស្ទឹងមានជ័យ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ ដោយផ្លូវកោងផងនោះ បត់មិនទាន់ក្នុងល្បឿនលឿនពេក បានទៅបុកខឿនស្ពាន ផ្លោងជាង១០ម៉ែត្រ បណ្ដាលអោយ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានរថយន្តហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ យកម៉ូតូរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ រងចាំសាច់ញាតិ យកឯសារមកបញ្ជាក់ និងប្រគល់ឲ្យទៅវិញ៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនស្ពានរងរបួសធ្ងន់ និងស្រាលពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:48:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:48:00 PM
Rating:
No comments: